CCAWDU និងCUMW ហៅរបាយការណ៍របស់សង់ត្រាល់ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជាដោយគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ

2024/06/10 08:26:50 am        340

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) និងសម្ព័ន្ធ​សហជីព​ចលនា​កម្មករ(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិក​ម្ម​ឆ្លើយតប​ហៅ​ការ​រក​ឃើញ​របស់​សង់​ត្រាល់​ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និង​គ្រាន់​តែជា​ទស្សនៈមួយជ្រុងប៉ុណ្ណោះ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់​ពី​អង្គ​ការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី៤ខែមិថុនាកន្លងទៅស្តីពីសេរីភាពសហជីពនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករកាត់ដេរកម្ពុជា(CCAWDU) បានសង្កត់ធ្ងន់ថា​របាយការណ៍​សង់​ត្រាល់​គ្រាន់​តែ​ជាផ្នែកមួយ នៃព័ត៌មានបន្ថែមក្នុងការជំរុញ​ឲ្យសេរីភាព​សហជីព​កាន់​តែ​ប្រសើរ​ប៉ុណ្ណោះ​ដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជានោះឡើយព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង ៦០០០ផ្សេងទៀត កំពុង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ជាតិ និងអន្តរជាតិជាធម្មតា។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖“សហជីពទូទៅនៅប្រទេសកម្ពុជា អាច​អនុវត្ត​សកម្មភាព​របស់​ខ្លួន​បាន​ទៅ​តាម​ច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ស៊ីខៅឌូ និងសកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន និង​កំពុង​ជួប​ឧបសគ្គ​ខ្លះៗដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុង​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់។ ចំពោះកិច្ច​ការទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហកម្ម​កម្ពុជាមានស្ថានភាពល្អ និង អាចគ្រប់គ្រងបាន​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ និង​ផល​ប្រយោជន៍​កម្មករ និយោជិត ឲ្យប្រសើរឡើង”។

ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក(CUMW) លោកប៉ាវ ស៊ីណា វិញ​ហៅ​របាយការណ៍​របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការតែជាមួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ជាមួយរោងចក្រ១០ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ទុកត្រឹមត្រូវឡើយ។

លោកប៉ាវ ស៊ីណា៖ “ក្នុង របាយការណ៍ ប្រើឈ្មោះ តែ ២ ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយ យកគោលដៅតែ ១៤ រោងចក្រ ក្នុងចំណោម ជាង ៧០០ រោងចក្រ ជាសមាជិក BFC”។

សម្រាប់ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ របាយការណ៍​ដែល​មិន​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ពិតបែប​នេះ មិនត្រឹមតែវាយប្រហារគម្រោងរោងចក្រ​កាន់​តែ​ប្រសើរ​(BFC) ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ក្តី​ព្រួយ​បារម្ភដល់អ្នកបញ្ជាទិញ។

ជាមួយគ្នានេះ សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(CCAWDU) ព្រមាន​អង្គការ​សង់ត្រាល់​មិនអាចយករបាយការណ៍​ដែលខ្លួន​សហការ​ធ្វើ​ជាមួយ​នេះ​ប្រើប្រាស់​ក្នុង​គោល​បំណង​បំផ្លាញ​កេរ្តិ៍​ឈ្មោះភាគីណាមួយឡើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am