ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ

2024/06/10 03:57:45 pm        394

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី

បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ខិតខំអភិវឌ្ឍន៍ខ្លួន និងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។

-សម្តេចធិបតី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃ ពោះទៅកាន់មន្ទីរពេទ្យ ហើយមានការ​លើសលស់​នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឱ្យបានហ្មត់ចត់កុំឱ្យមានការបែកធ្លាយ និងទី២ គ្រប់គ្រងលើ កំណែវិញ្ញាសាឱ្យបានម៉ត់ចត់។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ម្ដាយឪពុកដែលភ័យខ្លាចកូនមិនបានប្រលង ជាប់ សូមកុំទៅរត់ការ ឬ ស្វែងរកការអន្តរាគមន៍ណាមួយ។ សម្ដេចធិបតីបន្ថែមថា បើឪពុកម្ដាយភ័យ ខ្លាចកូនប្រឡងមិនជាប់ សូមប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមាន ស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅ ទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះ ត្រូវធ្វើជាគំរូដល់សាធារណជន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបម្រើប្រជារាស្ត្រប្រជាពលរដ្ឋ គឺដូចបម្រើ ខ្លួនឯង, កូនៗខ្លួនឯង និងក្រុមគ្រួសារខ្លួនឯង។ ហេតុនេះត្រូវអនុវត្តតួនាទីភារកិច្ចជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើសេវាសាធារណៈឱ្យបានល្អជូនពលរដ្ឋ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សូមវិស័យរដ្ឋ កុំដើរតួនាទីដូចឆ្មា ហើយវិស័យ ឯកជនដើរតួនាទីដូចកណ្ដុរ។ រដ្ឋ និងឯកជនត្រូវដើរតួនាទីជាឆ្មាដូចគ្នា ដើម្បីកម្ចាត់កណ្ដុរ ដែលជាបរិ ស្ថានមិនល្អ ដើម្បីកម្ពុជាមានបរិយាកាសរស់នៅល្អទាំងអស់គ្នា។

-សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីដល់មន្រ្ដីរាជការ គឺត្រូវចាំថាខ្លួនមានតួនាទីភាកិច្ចជាអ្នកបម្រើរាស្រ្ដ ហើយការបម្រើប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ទៅដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ។

-សម្តេចធិបតី ជំរុញដល់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបន្តជំរុញដល់ការកសាង បណ្ដុះបណ្ដាល សមត្ថភាពមន្រ្ដីនៅក្នុងស្ថាប័នរបស់ខ្លួន។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm