Chelsea លើក​ពាន UEFA Super Cup លើក​ទី​២ ​ក្រោយ​ឈ្នះ Villarreal បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​

2021/08/12 08:17:37 pm        94

​បាល់ទាត់៖ ​ក្រុម​ជើងឯក UEFA Champions League តោ​ខៀវ Chelsea បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី២ ក្រោយ​យកឈ្នះ​ជើងឯក UEFA Europa League, Villarreal ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។

​​កីឡាករ​ប្រកួត​នៅ​កីឡដ្ឋាន Windsor Park ចក្រភព​អង់គ្លេស​កីឡាករ​ជំរើសជាតិ​ម៉ា​រ៉ុ​ក Hakim Ziyech បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី២៧ តែ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​មុន​ចប់​វគ្គ​ទី១ ដោយសារ​របួស​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​សំរាប់​អ្នកចាត់ការ Chelsea លោក Thomas Tuchel​។​ ​វគ្គ​ទី២ Villarreal ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៣ ដោយ Gerard Moreno ដែល​ធ្វើឱ្យ​លទ្ធផល​ស្មើគ្នា ១-១ អូស​បន្លាយ​ដល់​ម៉ោង​បន្ថែម ១៥នាទី​ពីរ​ដង និង​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។​ ​​អ្នកចាំទី​អេ​ស្ប៉ា​ញ Kepa Arrizabalaga ត្រូវបាន​ផ្លាស់ប្តូរ​ចូល​មិន​ចប់​ម៉ោង​បន្ថែម​ដើម្បី​ចាប់​បាល់ ១១​ម៉ែត្រ​ហើយ កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​គឺជា​អ្នក​សង្គ្រោះ​បាល់​របស់​ខ្សែ​ការពារ​ជើងចាស់ Raul Albiol ឱ្យ Chelsea យកឈ្នះ Villarreal ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​នេះ ៦-៥​។​

​​នេះ​ជា​លើក​ទី២ ហើយ​ដែល Chelsea ឈ្នះ​ពាន UEFA Super Cup នេះ​បន្ទាប់ពី​ឈ្នះ​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ១៩៩៨ តែ​ធ្លាប់ជា​ជើងឯក​រង​ ៣​លើក​នៅ​ឆ្នាំ២០១២, ២០១៣ និង ២០១៩​។ ​Chelsea នឹងត្រូវ​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League ជួប​ជាមួយ Crystal Palace នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm