អភិបាលខេត្តកែប ជំរុញមន្រី្តពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមចលនាគាំទ្រ​គម្រោងព្រែកជីកហ្វូណនតេជោ ឲ្យទទួលបានជោគជ័យ

2024/06/10 07:57:59 pm        195

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះ បាន​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមចលនាគាំទ្រគម្រោងព្រែកជីក «ហ្វូណន តេជោ» ឲ្យទទួល​បាន​ជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅក្នុងខេត្តកែបនេះព្រែកជីក «ហ្វូណន តេជោ» បាន​ឆ្លង​កាត់​​ខ្លី​ជាង​ក្នុងចំណោមបណ្តាខេត្តទាំង៤ ដោយឆ្លងកាត់ឃុំ១ គឺឃុំអង្កោល ស្រុកដំណាក់ចង្អើរ និង​ភូមិចំនួន៣ គឺភូមិទួលស្រងាំ ភូមិអំពេង និងភូមិអង្កោល។ ប៉ុន្តែជាក់​ស្តែង​ក្រុម​ការងារ​បច្ចេក​ទេស កំពុងពិនិត្យមើលផលប៉ះពាល់ និងសិក្សាបន្តបន្ទាប់ទៀត។ ក្នុងដំណាក់កាលនេះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែជម្រុញពិនិត្យមើល ជាពិសេសបង្ការទប់ស្កាត់នូវការទិញ លក់ដូរ នូវ​អចលនទ្រព្យ ដែលប៉ះពាល់ដល់តម្រាយផ្លូវព្រែកជីក «ហ្វូណនតេជោ»។

ដូច្នេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានជំនឿលើការដឹកនាំ និង​ពុះពារ​របស់​រាជ​រដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង​អនុវត្ត​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ក្នុងការការពារ និងជម្រុញ គាំទ្រ និងសម្របសម្រួល ធ្វើយ៉ាងម៉េច​ឲ្យ​គម្រោង​ប្រព្រឹត្ត​ទៅ​ដោយរលូន និងទទួលបានជោគជ័យ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        38
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        103
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm