បាល់ទាត់៖ ខ្សែការពារក្រុមជំរើសជាតិបារាំង Raphael Varane បានឆ្លងផុតដំណាក់កាលពិនិត្យសុខភាពហើយ មុនចុះហត្ថលេខាផ្ទេរមកកាន់ Manchester United ខណៈការប្រកាសនឹងត្រូវលើកពេល។
Manchester United ធ្លាប់បានប្រកាសនាពេលកន្លងទៅថា បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃផ្ទេរ Raphael Varane តែកីឡាករជំរើសបារាំងរូបនេះត្រូវធ្វើចត្តាឡីស័ក។ បើតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានអ៊ីតាលី Fabrizio Romano ឱ្យដឹងថា កីឡាករវ័យ ២៨ឆ្នាំរូបនេះបានឆ្លងផុតដំណាក់កាលពិនិត្យសុខភាពអស់ហើយ ខណៈកិច្ចសន្យាដែលនឹងធ្វើឡើងជាមួយ Manchester United នោះគឺមានរយៈពេល ៤ឆ្នាំដល់ឆ្នាំ២០២៥។ អ្នកចាត់ការលោក Ole Gunnar Solskjaer រំពឹងថា Varane នឹងអាចរួចរាល់សំរាប់ការប្រកួតដំបូងរដូវកាលថ្មី English Premier League ចុងសប្តាហ៍នេះនៅពេលជួបជាមួយ Leeds United។
សូមបញ្ជាក់ថា តំលៃនៃការផ្ទេរកីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានក្លិបទាំង២ ព្រមព្រៀងគ្នាក្នុងតម្លៃ ៣៤លានផោន ហើយក៏នឹងអាចឡើងដល់ ៤២លានផោន។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបាននៅជាមួយ Los Blancos ចាប់តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន ៣៥១លើកសម្រាប់ក្លិបគ្រប់ក្របខណ្ឌ៕
អត្ថបទ៖នាង សុភាវុធ