ទឹកជំនន់បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអូទ្រីស

2024/06/10 08:45:56 pm        104

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ (០៨ មិថុនា) បានបណ្តាលឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ជាពិសេសនៅរដ្ឋ ស្ទីរៀ (Styria) ដែលជារដ្ឋធំទីពីររបស់អូទ្រីស។ វីដេអូសាក្សីផ្ទាល់ភ្នែកបានបង្ហាញពីផ្លូវ និងអគារនានាបានលិចនៅក្នុងទឹកជំនន់នៅក្នុងទីក្រុង ដចហ្វៃស្ធឺត (Deutschfeistritz) ក្នុងរដ្ឋនេះ។

នៅកណ្តាលប្រទេសអូទ្រីស ការជូនដំណឹងស្តីពីការការពារស៊ីវិលសម្រាប់ក្រុង ដចហ្វៃស្ធឺត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរត្រូវបានដកចេញកាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ខណៈតំណាងនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា ពួកគេមិនបានទទួលរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។ សហគមន៍នេះមានប្រជាជនប្រហែល ៤០០០ នាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង ហ្រ្គាស (Graz) បានរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុកកាលពីយប់ថ្ងៃសៅរ៍ ដែលបានបោកបក់រថយន្ត និងលំនៅឋានជាច្រើនខ្នង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងទីក្រុង ដចហ្វៃស្ធឺត និងទីក្រុង ហាដប៊ែក-ហ្វឺស្ទីនហ្វែដ (Hartberg-Fuerstenfeld) នៃរដ្ឋ ស្ទីរៀ ប្រជាជនលំបាកក្នុងការទៅបោះឆ្នោតសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយសារតែពួកគេមិនអាចចូលទៅដល់ដោយសារទឹកជំនន់ ឬផ្លូវត្រូវបានបំផ្លាញ។

អាកាសធាតុបង្ហាញសញ្ញានៃការប្រសើរឡើងកាលពីថ្ងៃអាទិត្យ បុន្តែទោះយ៉ាងណាក៏ដោយ លទ្ធភាពនៃព្យុះផ្គររន្ទះនៅថ្ងៃបន្ទាប់ទៀត មិនអាចត្រូវបានគេច្រានចោលឡើយ។ វិទ្យាស្ថានឧតុនិយមអូទ្រីស កំពុងព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃចន្ទ (១០ មិថុនា) នេះ និងថ្ងៃអង្គារ (១១ មិថុនា) ស្អែកនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm