កម្ពុជា នឹងថ្លែងការណ៍ពីការងារពិការភាពនៅសន្និសីទរដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅ UN

2024/06/10 08:52:11 pm        247

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោង​នឹងធ្វើសេចក្តីថ្លែងការណ៍ស្ដីពីជោគជ័យលើការងារពិការភាពរបស់កម្ពុជា ក្នុងសន្និសីទ​ លើកទី១៧ របស់រដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅការិយាល័យកណ្តាល នៃ​អង្គការ​សហ​ប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាពជនពិការកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៤ បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​មានចំនួន១១រូប ទៅចូលរួមសន្និសីទ លើកទី១៧ របស់រដ្ឋភាគី នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិជនពិការ។

សន្និសីទនេះធ្វើឡើងក្រោមប្រធានបទរួមគឺ «ការពិចារណាឡើងវិញអំពីការបរិយាបន្ន ពិការភាព​នៅ​ក្នុង​វេទិកាអន្តរជាតិបច្ចុប្បន្ននិងមុនកិច្ចប្រជុំកំពូលក្នុងពេលអនាគត”។ សន្និសីទនេះ នឹង​មាន​ប្រធាន​បទ​ជាក់លាក់ ចំនួន៣ថែមទៀតគឺ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើក​កម្ពស់​នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា ជនមានពិការភាពក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្ន​ផ្នែក​មនុស្សធម៌ និងលើកកម្ពស់សិទ្ធិជនមាន ពិការភាពឱ្យមានការងារសមរម្យ និងជីវភាព​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទរួម និងប្រធានបទជាក់លាក់សម្រាប់សន្និសីទ លើកទី១៧ នៃ​រដ្ឋភាគី​ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ប្រធានគណៈប្រតិភូឯកឧត្តម ជា សុមេធី នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍ ដើម្បី​បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និង​កំពុង​យកចិត្ត ទុកដាក់គិតគូរ និងផ្តល់​អាទិភាព​ចំពោះ​ជនមាន​ពិការ​ភាព​តាម​រយៈ​ការ​ងារ​បរិយាបន្ន​ពិការភាព​, ការងារ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​លើក​កម្ពស់​នវានុវត្តន៍ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា, ការជួយដោះស្រាយជនមាន ពិការភាព ក្នុងស្ថានភាពហានិភ័យ និង​គ្រោះអា​សន្ន​ផ្នែក​មនុស្ស​ធម៌​, និងការលើកកម្ពស់សិទ្ធិ មានការងារ សមរម្យ និងជីវភាព​រស់នៅ​ប្រកប​ដោយ​និរន្តរភាព​។

គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយក្លាយជារដ្ឋ ភាគី​នៅ​ឆ្នាំ​២០១៣ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៤ នេះមានប្រទេសចំនួន១៩១ បានផ្តល់សច្ចាប័ន និង​មាន​ប្រទេសចំនួន១៦៤បានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិជនពិការ​របស់​អង្គការ​សហ​ប្រជាជាតិនេះ​។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រតិភូក៏នឹងចូលរួមកិច្ច ប្រជុំ និងកិច្ចសន្ទនាតុ​មូល​ក៏ដូច​ជា​ការ​ចែករំលែករបស់ប្រទេសនានាអំពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ​ដោយ​ផ្តោត​លើ​ប្រធាន​បទខាងលើ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm