ដោយសារតែការបង្ហាញពីការខកចិត្តរបស់គណបក្ស Open VLD របស់លោកនៅក្នុងការបោះឆ្នោតសភា នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិចសានឌ័រ ដេ ក្រូ(Alexander De Croo) បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា លោកនឹងលាលែងពីតំណែង ចាប់ពីថ្ងៃទី១០ ខែមិថុនានេះ។

លោកបាននិយាយថា សម្រាប់ពួកយើង វាជាពេលល្ងាចដ៏ពិបាកបំផុត យើងបានចាញ់ក្នុងការបោះឆ្នោត។ ចាប់ពីថ្ងៃទី១០ ខែមិថុនា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ លោក បានសាទរអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត។ គណបក្សរបស់លោកទទួលបានសំឡេង ៥,៩ ភាគរយ នៃសម្លេងឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និង ៨,១ ភាគរយ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់។

យោងតាមការបង្ហាញលទ្ធផលបឋម ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃប្រទេសបែលហ្ស៊ិក គណបក្ស N-VA នឹងនៅតែជាក្រុមសភានាំមុខ។
គណបក្សចលនាកំណែទម្រង់ (MR) ទទួលបានជ័យជម្នះដាច់ ទាំងនៅទីក្រុងប្រ៊ុចសែល និង នៅទីក្រុង Wallonia ដោយទទួលបាន ២៦,១ ភាគរយ និង២៩,៨ ភាគរយនៃការបោះឆ្នោតនៅទីក្រុងនីមួយៗ។
ប្រជាជនបែលហ្ស៊ិក ត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតសម្រាប់សភាសហព័ន្ធថ្មី សភាប្រចាំតំបន់ និងសមាជិកសភាសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ។