កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ស្ថាប័នព័ត៌មាន Al Jazeera ដែលគ្រប់គ្រងដោយរបបកាតាថា បានជួលភេរវករហាម៉ាម្នាក់ ដែលក្រុមគ្រួសាររបស់ខ្លួន បានចាប់ចំណាប់ថ្នូរបីនាក់ ដែលត្រូវបានដោះលែង នៅក្នុងការវាយឆ្មក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃ សៅរ៍។
កងកម្លាំងការពារអ៊ីស្រាអែល បានសម្លាប់អ្នកយកព័ត៌មាន Al Jazeera លោក Abdallah Aljamal អំឡុងពេលបេសកកម្មជួយសង្គ្រោះរបស់ខ្លួននៅជំរំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

IDF បានសរសេរនៅលើបណ្តាញសង្គម Xថា៖«អ្នកសារព័ត៌មាន លោក Abdallah Aljamal គឺជាភេរវករហាម៉ាសដែលបានចាប់ Almog, Andrey និង Shlomi ធ្វើជាចំណាប់ថ្នូរ នៅក្នុងផ្ទះគ្រួសាររបស់ខ្លួន នៅ ជំរំជនភៀសខ្លួន Nuseirat ។ ពុំមានអាវកាក់សារព័ត៌មានណាមួយ អាចធ្វើឲ្យលោកគ្មានទោសពីឧក្រិដ្ឋកម្ម ដែលលោក បានប្រព្រឹត្តនោះទេ។ កងកម្លាំងការពារអ៊ីស្រាអែល បានសួរសារព័ត៌មាន AlJazeera ថាតើភេរវករនេះ កំពុងធ្វើអ្វី នៅលើគេហទំព័ររបស់អ្នកនោះ?
សារព័ត៌មាន Al Jazeera បានចុះឈ្មោះលោក Aljamal ជាអ្នកនិពន្ធនៅលើគេហទំព័ររបស់ខ្លួន ហើយលោកត្រូវបានគេរាយការណ៍ថា បានសរសេរអត្ថបទយ៉ាងហោចណាស់មួយសម្រាប់បណ្តាញដែលមានមូលដ្ឋាន នៅទីក្រុងដូហា។

ប៉ុន្តែប្រធានការិយាល័យនៃការិយាល័យ Al Jazeera នៅទីក្រុងហ្ស៊េរុយសាឡឹម ដែលបិទនៅពេលនេះ លោក Omar al-Walid បានបដិសេធថា លោក Aljamal មិនបានធ្វើការឲ្យសារព័ត៌មាន Al Jazeera ទេ។ នេះបើយោងតាមសារព័ត៌មាន Times of Israel។