ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan កាលពីថ្ងៃអាទិត្យ បាននិយាយថា កិច្ចព្រមព្រៀង «បទឈប់បាញ់ដ៏យូរអង្វែង» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា «ផ្លូវដែលអាចទុកចិត្តបានតែមួយគត់ឆ្ពោះទៅមុខ» បន្ទាប់ពីបេសកកម្មជួយសង្គ្រោះចំណាប់ថ្នូររបស់អ៊ីស្រាអែល ដែលមន្ត្រីហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧៤នាក់។

លោក Sullivan បានប្រាប់អ្នកសារព័ត៌មានCNN អ្នកស្រី Dana Bash ស្តីពី «សន្ទរកថាទៅកាន់ប្រជាជាតិ»ថា៖«មធ្យោបាយដ៏ល្អបំផុតក្នុងការយកចំណាប់ខ្មាំងទាំងអស់មកផ្ទះវិញ និងដើម្បីការពារជនស៊ីវិល ប៉ាឡេស្ទីន គឺត្រូវបញ្ចប់សង្រ្គាមនេះ ហើយវិធីដ៏ល្អបំផុត ដើម្បីបញ្ចប់សង្រ្គាមនេះ គឺសម្រាប់ក្រុមហាម៉ាសដើម្បីនិយាយថា «Yes»ចំពោះកិច្ចព្រមព្រៀង ដែលលោកប្រធានាធិបតី បៃដិន បានប្រកាស ហើយថា អ៊ីស្រាអែល បានទទួលយក ដែលដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅកាន់បទឈប់បាញ់ដ៏យូរអង្វែង និងការវិលត្រឡប់មកវិញនូវចំណាប់ថ្នូរទាំងអស់»។

លោក Sullivan បានបន្ថែមថា៖«នោះហើយជាអ្វីដែលយើងកំពុងជំរុញ ហើយនោះជាអ្វីដែលយើងកំពុងស្នើឲ្យពិភពលោកអំពាវនាវដល់ក្រុមហាម៉ាស ឲ្យទទួលយក»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានជួយសង្គ្រោះចំណាប់ខ្មាំង ៤នាក់នៅក្នុងប្រតិបត្តិការពិសេសមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាភាគកណ្តាលកណ្តាល ដែលអាជ្ញាធរហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្ស ២៧៤នាក់ និងជិត ៧០០នាក់ផ្សេងទៀត រងរបួស។
