ឯកឧត្តម អៀង មូលី កោតសរសើរក្រសួងក្រសួងសង្គមកិច្ច អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ រហូតឈានសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី

2024/06/10 09:36:54 pm        211

ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​កោត​សរសើរ​ដល់​ក្រសួង​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រឹងប្រែងចូលរួម​ក្នុង​ការ​អនុវត្ត​ការ​ឆ្លើយតបនឹងមេរោគអេដស៍ រហូតឈានសម្រេចបាននូវគោលដៅចំនួន២ ក្នុង​ចំណោម​គោលដៅ ៩៥ទាំងបី តាមរយៈផ្តល់នូវការគាំទ្រផ្នែកគាំពារសង្គម ផ្សព្វផ្សាយពីការឆ្លើយតប នឹង​មេរោគ​អេដស៍ទៅក្នុងទាំងផ្នែកជាតិ និងឯកជន។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពី​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច។ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមពីឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺ​អេដស៍​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្រប​តាម​អនុ​ក្រឹត្យលេខ ១០៩ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់​នូវ​ម​តិ​សំណេះ​សំណាល និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ សមិទ្ធផលបានកន្លងមកដូចជា៖ ៣/៥ ក្នុងឆ្នាំ២០០៥ MDG ក្នុងឆ្នាំ២០១០ គោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ព្រមទាំង​ការ​សម្រេ​ច​បាននូវ ៨៦-៩៩-៩៨ (គោលដៅ៩៥-៩៥-៩៥) ក្នុងឆ្នាំ២០២២។ ចំណែក​ការ​ព្យាបាល​លើ​អ្ន​កផ្ទុកមេរោគអេដស៍បានប្រមាណជា ៦៨៥០០នាក់ រហូតដល់ចុងឆ្នាំ២០២៣នេះ។ យើង​នឹង​សម្រេច​ជោគជ័យ តាមន័យវិទ្យាសាស្រ្ត គឺត្រូវបញ្ចុះអ្នកឆ្លងថ្មីត្រឹម ១០ភាគរយ​នៃ​អ្នក​ឆ្លង​ថ្មី​ក្នុ​ង​ឆ្នាំ២០១០ មានន័យថាអ្នកឆ្លងថ្មីត្រូវមានប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ។ ការ​ស្រឡាញ់​ភេទ​ដូចគ្នា មិនបង្កឱ្យឆ្លងមេរោគអេដស៍ទេ តែការរួមភេទ​ដោយ​មិន​មាន​វិធាន​ការ​បង្ការ​ទើប​ជា​បញ្ហា។ រាជរដ្ឋាភិបាល បានផ្តល់ថ្នាំប្រឆាំង​មេរោគអេដស៍​ដោយ​ឥតគិត​ថ្លៃដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ និងផ្តល់បណ្ណមូលនិធិសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍។ បើទោះបីជា កម្ពុជា មាន​ភាព​ប្រសើរ​ក្នុង​ការឆ្លើយតបនឹងមេរោគអេដស៍ និងការមាក់ងាយ និង​រើសអើង​ត្រូវ​បាន​កាត់​បន្ថយ​ក៏​ដោយ ក៏ការមាក់ងាយនិងរើសអើងនៅតែមាននៅឡើយ ដូច្នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវចូលរួមជួយផ្សព្វផ្សាយ។ ពិភាក្សានូវវិធានការនានា នៃ​គោល​នយោបាយ​ជាតិ​បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័យ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីក ពង្រឹង និង​ពន្លឿន​កម្ម​វិធីថែទាំ និងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់​ការរើសអើង និងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធ​ភាព​ប្រព័ន្ធ​តាមដាន និងវាយតម្លៃ (៨វិធានការ) ដែលក្នុងនោះមានវិធានចំនួន ១០ នៃគោល​នយោបាយ​ជាតិនេះ មានទាក់ទងនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ជាបន្តឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ បានបញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសកាលពីថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺអេដស៍ សម្រាប់វិស័យសង្គមកិច្ច រួចរាល់ ដោយបានកំណត់នូវយុទ្ធសាស្រ្តចំនួន៥ ដើម្បី​ចូល​រួម​ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm