ប្រឡាយទឹកបឹងទំពន់ត្រូវបានកាយ និងស្តារកាកសំណល់ចេញ ដើម្បីបង្ហូរទឹកបញ្ចៀសការលិច ក្នុងរដូវវស្សា

2024/06/10 10:15:31 pm        322

ភ្នំពេញ ៖ ទន្ទឹមនឹងរដូវវស្សាបានចូលមកដល់ ក្រុមមន្ត្រីអាជ្ញាធរ និងជំនាញ បានបន្តពង្រឹងលើកិច្ចការងារចុះស្តារ និងកាយ រាល់ប្រឡាយមេធំៗ និងសម្ខាន់ជាច្រើន នៅរាជធានីភ្នំពេញ ដើម្បីបើកមុខប្រឡាយឱ្យធំ ងាយក្នុងការបង្ហូរ ឬរំដោះទឹក បញ្ចៀសការជន់លិច ។ 

ក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណះការ និងដឹកជញ្ចូនរាជធានីភ្នំពេញ សហការជាមួយសហការជាមួយមូលដ្ឋាន បានដាក់គ្រឿងចក្រជាច្រើនគ្រឿងចុះកាយស្តារសំរាម និងកាកសំណល់ ចេញពីបាតផ្ទៃប្រឡាយទឹកបឹងទំពន់ ដើម្បីអាចធ្វើឱ្យប្រព័ន្ធបង្ហូរទឹកមេដ៏ធំមួយនេះ អាចហូរទឹកបានដោយរលូន មិនបង្កការរាំងស្ទះដល់ចរន្តទឹក នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ។ 

ការកាយ និងស្តាររបស់មន្ត្រីជំនាញនៅពេលនេះ គឺជាការជួយរំដោះទឹកបានមួយផ្នែកធំ ពីតំបន់នៅប៉ែកខាងលើ ព្រោះប្រឡាយទឹកបឹងទំពន់ គឺត្រូវទទួលរងការហូរទឹកធ្លាក់ពីតំបន់ខណ្ឌមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ចូលមកប្រឡាយនេះ និងបន្តហូរធ្លាក់ទៅអាងស្តុកទឹកបឹងទំពន់ ។ 

ក្រុមមន្ត្រីជំនាញ បានប្រាប់ឱ្យដឹងថា ៖ ដំបូងឡើយ គឺត្រូវកាយសំរាម ឬកំផ្លោកដែលមាននៅលើផ្ទៃប្រលាយចេញឱ្យអស់សិន បន្ទាប់មក គឺត្រូវប្រើអេស្កាវ៉ាទ័រ ដើម្បីកាយកាកសំណល់ ឬភក់នៅបាតប្រលាយ ដើម្បីជីកជម្រៅទៅខាងក្រោមឱ្យដល់បាត ដែលមានជម្រៅប្រមាណ៤ម៉ែត្រ ទៅក្រោម ។ 

ការធ្វើបែបនេះ គឺដើម្បីបើកមុខផ្ទៃប្រលាយឱ្យបានធំ និងធ្វើឱ្យជម្រៅប្រលាយជ្រៅ ដើម្បីអាចស្តុកទឹកក្នុងបរិមាទឹកច្រើន ដូច្នោះហើយពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ពីតំបន់ប៉ែកខាងលើមកខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកអាហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ ។ 

ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរប្រឡាយទឹកបឹងទំពន់ បានបង្ហាញការសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់គិតគូររបស់ក្រុមអាជ្ញាធរ ក្នុងការចុះកាយ និងស្តារប្រលាយទឹក ដើម្បីរំដោះទឹក បញ្ចៀសការជន់លិច និងដើម្បីសោភ័ណ្ឌភាពផងដែរ ។ 

ពលរដ្ឋក្បែរតំបន់ និងពលរដ្ឋអ្នកដំណើរ បានបង្ហាញការយល់ឃើញថា ៖ ការធ្វើឱ្យផ្ទៃប្រលាយបង្ហូរទឹក អាចស្អាត និងមានសោភ័ណ្ឌភាពទៅបាន គឺប្រាស្រ័យទៅលើការចូលរួមថែទាំដោយចាប់ផ្តើមពីយើងទាំងអស់គ្នា ពិសេសអ្នករស់នៅប្របសងខាងប្រឡាយ គឺត្រូវរក្សាឱ្យបាននូវបរិស្ថានអនាម័យ លើការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវៀវការបោះចោលសំរាម ឬកាកសំណល់សេសសល់ពីការប្រើប្រាស់ប្រចាំថ្ងៃចូលទៅក្នុងផ្ទៃប្រឡាយ ដែលជាហេតុធ្វើំឱ្យចរន្តទឹកមិនអាចហូរបានលឿន ហើយនាំឱ្យខូចបរិស្ថានសង្គមជាតិផងដែរ ។ 

សូមបញ្ជាក់ថា ប្រឡាយបង្ហូរទឹកបឹងទំពន់ គឺជាប្រឡាយមេដ៏ធំមួយ ក្នុងចំណោមប្រលាយមេសំខាន់ជាច្រើនទៀត ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលប្រឡាយនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្ថាននីយ៍ប៊ូមទឹកបឹងទំពន់ ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ 

អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm