
ក្រុមធម្មយាត្រាមកដល់ទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើពិធីបុណ្យហាជិ បាននិយាយថា ពួកគេកំពុងបួងសួងឲ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
អ្នកស្រី Alia Asmaa គឺជាវីស្វករស៊ីវិលមកពីប្រទេសឥណ្ឌាដែលបានធ្វើដំណើរមកដល់ព្រះវិហារ Grand ជាមួយឪពុកម្តាយរបស់គាត់ សង្ឃឹមថា បទឈប់បាញ់នឹងកើតមានឡើង ហើយសង្រ្គាមនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
អ្នកស្រី និយាយថា ក្រុមអ្នកបួងសួងរបស់ពួកយើង គឺជាអ្នកបួងសួងនៅជាមួយតំបន់ហ្កាហ្សា ហើយវាគឺជារឿងដ៏ក្រៀមក្រំបំផុត ពេលមើលឃើញមនុស្សស្លាប់រាល់ថ្ងៃ ដូច្នេះហើយខ្ញុំសូមបួងសួងឲ្យបញ្ចប់សង្រ្គាមមួយនេះ ។
អ៊ីស្រាអែល បានវាយប្រហារតំបន់ភាគច្រើននៅហ្កាហ្សា ចាប់តាំងពីក្រុមជីវពលហាម៉ាស់ វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូ ២៥០នាក់ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៧.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ៕