
នៅព្រឹកថ្ងៃចន្ទនេះ កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួន al-Faraa ស្ថិតនៅជិតទីក្រុង Tubas ដោយបានសម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ ។
ក្រុមគ្រូពេទ្យ អះអាងថា ក្មេងប្រុស Mahmoud Nabrisi អាយុ ១៥ឆ្នាំ បានស្លាប់ដោយសាររបួស ក្រោយរូបគេរងបាញ់ប្រហារដោយកងកម្លាំងអ៊ីស្រាអែល ដែលបានវាយឆ្មក់ជំរំ al-Faraa ។
តំបន់កាន់កាប់វ៉េសប៊ែង ដែលជនប៉ាឡេស្ទីន ចង់បានជារដ្ឋអនាគតរបស់ពួកគេជាមួយតំបន់ហ្កាហ្សានោះ បានមើលឃើញការហក់ឡើងខ្ពស់ករណីអំពើហិង្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្កាហ្សា កាលពីឆ្នាំមុន ក៏ដូចជាការចាត់វិធានការបោសសម្អាតទ្រង់ទ្រាយធំដោយកម្លាំងសន្តិសុខអ៊ីស្រាអែល ដែលបានចាប់ខ្លួនជនប៉ាឡេស្ទីនរាប់ពាន់នាក់ ៕