អ្វីនឹងកើតឡើងបន្ទាប់ ក្រោយរដ្ឋមន្ត្រីនិយមកណ្តាលរបស់អ៊ីស្រាអែល លាលែងពីរដ្ឋាភិបាលរបស់លោក Netanyahu

2024/06/10 10:29:34 pm        117

រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz បានប្រកាសលាលែងពីតំណែងពីរដ្ឋាភិបាលគ្រាអាសន្នរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (ទី៩ ខែមិថុនា) ដោយធ្វើឲ្យបាត់បង់អំណាចរបស់អ្នកកណ្ដាលនិយម ដែលមានតែមួយគត់ នៅក្នុងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់មេដឹកនាំដែលកំពុងជួបការលំបាក អំឡុងពេលមានសង្រ្គាមអូសបន្លាយជាច្រើនខែ នៅតំបន់ហ្កាហ្សា។

ការចាកចេញរបស់គណបក្សកណ្តាលនិយមរបស់លោក Gantz នេះ នឹងមិនបង្កការគំរាមកំហែងភ្លាមៗដល់រដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែវាអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយធ្វើឲ្យលោក Netanyahu ពឹងផ្អែកលើក្រុមរឹងរូស ដោយគ្មានសញ្ញាបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា និងការរីករាលដាលដែលអាចកើតមាន នៅក្នុងការប្រយុទ្ធ ជាមួយក្រុម Hezbollah របស់លីបង់។

កាលពីខែមុន លោក Gantz បានបង្ហាញជូនលោក Netanyahu ដោយកំណត់យកថ្ងៃទី៨ ខែមិថុនា ដើម្បីឲ្យបង្ហាញនូវយុទ្ធសាស្ត្រច្បាស់លាស់មួយ សម្រាប់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បាន និងកំពុងធ្វើការវាយលុកផ្នែកយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលកំពុងកាន់អំណាច។ តែលោក Netanyahu បានច្រានចោលឱសានវាទនោះភ្លាមៗ បន្ទាប់ពីត្រូវបានផ្តល់មក។

ជាមួយនឹងការចាកចេញរបស់លោក Gantz លោក Netanyahu នឹងបាត់បង់ការគាំទ្រពីប្លុកនិយមកណ្តាល ដែលបានជួយពង្រីកការគាំទ្រដល់រដ្ឋាភិបាល ទាំងក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេស នៅពេលដែលមានការកើនឡើងនូវសម្ពាធការទូត និងក្នុងស្រុក ក្នុងរយៈពេល ៨ខែនៃសង្រ្គាមនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm