យោធាអាមេរិកបញ្ជាក់ថា មីស៊ីលរបស់ក្រុមហ៊ួធី វាយប្រហារនាវាចំនួន២ នៅឈូងសមុទ្រ Aden

2024/06/10 10:30:37 pm        175

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីថ្ងៃអាទិត្យ (ទី៩ ខែមិថុនា) បាននិយាយថា ក្រុមហ៊ួធីនៅប្រទេសយេម៉ែន បានធ្វើឲ្យនាវាពាណិជ្ជកម្ម ២គ្រឿងរងការខូចខាត នៅក្នុងការវាយប្រហារដោយមីស៊ីល ក្នុងឈូងសមុទ្រ Aden ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដោយនេះជាផ្នែកនៃយុទ្ធនាការដែលកំពុងបន្តមានរបស់ក្រុមជីវពលមួយនេះ ប្រឆាំងនឹងការដឹកជញ្ជូនតាមសមុទ្រអន្តរជាតិ។

CENTCOM បាននិយាយថា ក្រុមហ៊ួធីដែលគាំទ្រដោយអ៊ីរ៉ង់នេះ បានវាយប្រហារលើនាវា Tavvishi ជានាវាកុងតឺន័រដែលមានទង់ជាតិលីបេរីយ៉ា និងគ្រប់គ្រងដោយស្វ៊ីស ដោយមីស៊ីលបាលិស្ទិកប្រឆាំងនាវា។ CENTCOM បានបញ្ជាក់ថា នាវានេះរងការខូចខាត ប៉ុន្តែមិនមាននាវិកណាម្នាក់ រងរបួសនោះឡើយ។ 

ហើយ CENTCOM បានប្រាប់ទៀតថា មីស៊ីល ២គ្រាប់ដែលត្រូវបានបាញ់ដោយក្រុមហ៊ួធី បានធ្លាក់ចំនាវា Norderney ជានាវាដឹកទំនិញរបស់អាល្លឺម៉ង់ដែលកំពុងប្រតិបត្តិការ នៅក្រោមទង់របស់ប្រទេសអង់ទីហ្គានិងបាប៊ុយដា។ មិនខុសគ្នាដែរ CENTCOM បានអះអាងថា នាវានោះ បានរងការខូចខាត ប៉ុន្តែមិនមាននាវិកណាម្នាក់រងរបួសទេ ហើយក៏បានបន្តដំណើរទៅមុខទៀត។

នៅមុននេះ ក្រុមហ៊ួធីបាននិយាយថា ពួកគេបានវាយប្រហារទៅលើនាវា Tavvishi និង នាវា Norderney ហើយបានអះអាងថា ការវាយប្រហារនោះបានបណ្តាលឲ្យនាវាឆេះ។

គួរបញ្ជាក់ថា ក្រុមហ៊ួធី គ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសយេម៉ែន ហើយបានវាយប្រហារលើនាវាពាណិជ្ជកម្ម ចាប់តាំងពីខែវិច្ឆិកា ដែលជាការបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធបានវាយប្រហារពន្លិចនាវាមួយគ្រឿង រឹបអូសនាវាផ្សេង និងបានសម្លាប់សមាជិកនាវិក ៣នាក់ នៅក្នុងការវាយប្រហារមួយផ្សេងទៀត។

សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅនានារបស់ក្រុមហ៊ួធី ក្នុងការឆ្លើយតបនឹងការវាយប្រហារទាំងនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm