អាមេរិក​៖ ​ពួក​តា​លី​បង់​អាច​ដណ្ដើម​យក​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល ​៩០​ថ្ងៃ​

2021/08/12 10:06:06 pm        415

​អាមេរិក​៖ យោង​តាម​សារព័ត៌មាន Reuters និង​របាយការណ៍ Washington Post ដោយ​ដកស្រង់​ការ​វាយ​តម្លៃ​ពី​ក្រុម​ចារកម្ម​អាមេរិក​ថា ពួក​តា​លី​បង់​អាច​ដណ្ដើម​យក​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​ ៩០​ថ្ងៃ​លឿន​ជាង​ការ​គិត​ដំបូង​ ស្រប​ពេល​មាន​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​នេះ​។​

​ក្រុម​តា​លី​បង់​ដណ្ដើម​បាន​រដ្ឋធានី​ខេត្ត​ចំនួន ៩ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​ផ្នែក​យោធា​។ មន្ត្រី​ម្នាក់​ដែល​ដឹង​អំពី​ការវាយតម្លៃ​នេះ​បានប្រាប់​សារព័ត៌មាន Reuters ថា​ ពួក​តា​លី​បង់​អាច​វាយ​ផ្ដាច់​ខ្សែត្រៀម​រដ្ឋធានី​កា​ប៊ុល​ក្នុង​រយៈពេល ៣០​ថ្ងៃ និង​ចូល​កាន់កាប់​ទាំងស្រុង​ក្នុង​រយៈពេល​ ៩០​ថ្ងៃ​ទៀត​។​ មន្ត្រី​អាមេរិក​ម្នាក់​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Washington Post ថា អ្វីៗ​កំពុង​ដំណើរការ​ខុស​ទិសដៅ។

​ទោះ​យ៉ាង​ណា​លោកប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​លោក​មិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ឡើយ ដោយ​សង្កត់​ធ្ងន់​ថា ​កង​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវតែប្រយុទ្ធ​ដើម្បី​ជាតិ​របស់​ពួកគេ។​ លោក Biden បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា​ ''សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រា​ក់​ជាង​ ១​សែន​កោដិ​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ​''៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm