មន្ត្រីហាម៉ាស ជំរុញឲ្យអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា

2024/06/10 11:06:05 pm        288

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស នៅថ្ងៃចន្ទនេះ បានជំរុញសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅថ្ងៃចន្ទនេះ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន ទៅកាន់តំបន់នេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់។

លោក ប៊្លីនខិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប និងអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ។ លោកក៏មានបំណងធានាថា សង្រ្គាមមិនរីករាលដាល ទៅក្នុងប្រទេសលីបង់ទេ។

មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Sami Abu Zuhri បាននិយាយថា៖«យើងអំពាវនាវឲ្យរដ្ឋបាលសហរដ្ឋអាមេរិក ដាក់សម្ពាធលើកងកម្លាំងដែលកាន់កាប់ ឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា ហើយចលនាហាម៉ាសបានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយជាវិជ្ជមានជាមួយនឹងគំនិតផ្តួចផ្តើមណាមួយ ដែលធានាឲ្យមានការបញ្ចប់សង្គ្រាម»។

នៅក្នុងដំណើរទស្សនកិច្ចលើកទី៨របស់ខ្លួន ទៅកាន់តំបន់នេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានការបង្ហូរឈាមបំផុត នៅក្នុងជម្លោះ   អ៊ីស្រាអែល-ប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ លោក ប្ល៊ីនខិន ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងកាតា ក្នុងសប្តាហ៍នេះ។

លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi នៅទីក្រុងគែរ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅល្ងាចថ្ងៃចន្ទនេះ ជាកន្លែងដែលលោក នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)។ នេះបើយោងតាមកាលវិភាគរបស់ក្រសួងការបរទេស។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm