ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅជប៉ុន

2024/06/10 11:09:14 pm        482

ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុង​ការប្រកួត​ជើង​ឯកអាស៊ី ​Jet Ski Asian Championships ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុនហើយ ដោយ​ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ។

សមិទ្ធផលថ្មី ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើឆាកអន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម និងជាអគ្គលេខាធិការសហព័ន្ធ លោក សាលី អ៊ូមើត នេះ រួមមាន៖ មេដាយមាស កីឡាករ មីន ម៉ូស្ដាន ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock ​និងវិញ្ញាសា Novice Runabout 1100 Stock ។

រីឯមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសារ Sport GP និងប្អូនប្រុសបង្កើតរបស់ខ្លួន គឺកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Expert Runabout ​1100 ​Stock ។ ចំណែកមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កៃវ៉ាន់ ស៊ីដែន លើ​វិញ្ញាសា Novice Ski Stock ។

ក្រោយបញ្ចប់ការប្រកួតលោក សាលី អ៊ូមើត បានសម្ដែងការពេញចិត្ត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់គ្នា តែលោកសោកស្ដាយ ចំពោះកីឡាករ ម៉ីន អូស្មាន់ ដោយសារ​បញ្ហា​គ្រោះ​ថ្នាក់ កំឡុងការប្រកួត ធ្វើឲ្យកីឡាករវ័យក្មេងដ៏មានសក្ដានុពលរូបនេះ គេខកខាន​ឱកាស​ដណ្ដើម​មេដាយ​ជូនជាតិ ។

ម្ចាស់មេដាយមាសកីឡាអាស៊ីដដែលបន្ដថា គោលដៅរបស់ខ្លួន ក្នុងការប្រកួតជើងឯកអាស៊ីនេះ យ៉ាង​ហោច​ឈ្នះមេដាយមាស ៤ និងប្រាក់ ៤ ។ តែយ៉ាងណាការដណ្ដើមបានមេដាយមាស ៣ ក៏ជា​រឿង​មួយល្អដែរ ។ ក្នុងនាមអគ្គលេខាធិការសហព័ន្ធ លោកប្ដេជ្ញានឹងបន្ដខំប្រឹង ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​មាន​ការប្រកួតប្រជែង និងដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរជូនជាតិបន្ថែមទៀត ។

គួរដឹងថា ការប្រកួត Jet Ski Asian Championships នេះ គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Jet Ski World Series ដោយអ្នកទទួលបានជ័យលាភី នឹង​ទទួល​បាន​កៅអី​ចូល​រួម​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ ឬជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2024 នាចុងឆ្នាំ ។ ប៉ុន្ដែមុ​ន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ សាលី អ៊ូមើត ក៏ត្រៀមនឹងបន្ដដឹកនាំសិស្សប្អូន ចូលរួមការប្រកួត Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ នាខែកក្កដាខាងមុខ និងជុំទី២ នៅសហរដ្ឋអាមេរិក នា​ខែ​តុលា ឆ្នាំ២០២៤ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm