វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានដកខ្លួនចេញពីការប្រកួតវាយកូនបាល់កម្មវិធី Cincinnati Masters ដោយសាររបួសជើង ស្របពេល Grand Slam, US Open នឹងចាប់ផ្តើមនៅ ៣សប្តាហ៍ទៀត។

Nadal បានដកខ្លួនពីការប្រកួត Canadian Open ផងដែរកាលពីថ្ងៃអង្គារដោយសារតែរបួសកាលពីការប្រកួត French Open នៅខែមិថុនា។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះក៏បានអវត្តមានពីការប្រកួត Grand Slam, Wimbledon និងអូឡាំពិកទីក្រុងតូក្យូផងដែរ។ Rafael Nadal ក្នុងស្ថិតិស្មើគ្នាជាមួយ Roger Federer និង Novak Djokovic ដែលឈ្នះ Grand Slam ២០លើកដូចគ្នា ខណៈកីឡាករទាំង ៣ រំពឹងថានឹងអាចចូលរួមការប្រកួត Grand Slam ចុងឆ្នាំនេះបានដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាចុងខែនេះ៕
អត្ថបទ៖នាង សុភាវុធ