
អ្នកនាំពាក្យកងទ័ពកុងហ្គោ និយាយថា ចំនួនមនុស្សសរុបបានកើនរហូតដល់ ៤១នាក់ បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមអ៊ីស្លាមសង្ស័យមកលើភូមិប្រជាពលរដ្ឋនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីយប់ថ្ងៃសុក្រ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ជាង ៨០នាក់ ចាប់តាំងពីថ្ងៃអង្គារហូតមក ។
លោកវរសេនីយ៍ទោ Mak Hazukay ដែលជាអ្នកនាំពាក្យកងទ័ពនៅខេត្ត North Kivu បានិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្រលើភូមិ Masala, Mapasana និងភូមិ Mahini ធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យ(ADF) ដែលមានប្រភពនៅប្រទេសជិតខាងអ៊ូហ្គង់ដា និងជាអ្នកនៅពីក្រោយការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ កាលពីដើមសប្តាហ៍មុន ។
ក្រុមការងាររបស់លោក បានល្បាតដោយថ្មើរជើងកាលពីថ្ងៃអាទិត្យ ។ បេសកកម្មរបស់ពួកគេ មានគោលដៅជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ហើយមិនត្រូវរត់ភៀសខ្លួននោះឡើយ បើទោះបីជាមានការហក់ឡើងខ្ពស់អំពើហិង្សាកាលពីពេលថ្មីៗនេះក៏ដោយ ៕