ឯកអគ្គរដ្ឋទូត៖ សហរដ្ឋអាមេរិកត្រូវការជំនួយពីជប៉ុន ដើម្បីជំរុញផលិតកម្មយោធា

2024/06/11 07:47:15 am        106

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ បាននិយាយថា សហរដ្ឋអាមេរិកត្រូវការជំនួយពីប្រទេសជប៉ុន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រ នៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី ដែលកំពុងប៉ះពាល់ដល់ឧស្សាហកម្មការពារជាតិរបស់ខ្លួន។

លោក Rahm Emanuel បានប្រាប់អ្នកសារព័ត៌មានថា៖ «យុទ្ធសាស្ត្រសន្តិសុខជាតិរបស់យើង តម្រូវឲ្យពួកយើងអាចដោះស្រាយជាមួយទិដ្ឋភាពចំនួន២ ដោយមួយជាជាសង្រ្គាមដ៏ធំ និងមួយទៀត ការប្រឈមុខដាក់គ្នា ហើយដោយទាំងនៅតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងការបន្តការរារាំងរបស់យើងដ៏គួរឲ្យជឿជាក់ នៅក្នុងតំបន់នេះ (អាស៊ីបូព៌ា) អ្នកអាចមើលឃើញរួចហើយថា យើងកំពុងស្ថិតនៅក្នុងទិដ្ឋភាព ២បន្ថែមទៀត»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ (ទី៩ ខែមិថុនា) ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាលើកដំបូងរបស់ពួកគេ នៅទីក្រុងតូក្យូ ស្តីពីការកសាងកិច្ចសហការឧស្សាហកម្មការពារជាតិឲ្យកាន់តែស៊ីជម្រៅ ក្រោមវេទិកាសហរដ្ឋអាមេរិក-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ លទ្ធកម្ម និងនិរន្តរភាព (DICAS) ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។

ហើយការពិភាក្សានៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធកម្ម និងនិរន្តរភាព គឺលោក William A. LaPlante និងលោក Masaki Fukasawa ដែលជាប្រធានទីភ្នាក់ងារទទួលបន្ទុកបច្ចេកវិទ្យា និងភស្តុភាររបស់ជប៉ុន នឹងផ្តោតលើការជួសជុលកងនាវាចរ នៅជប៉ុន ដែលអាចជួយកាត់បន្ថយចម្ងាយផ្លូវរបស់សហរដ្ឋអាមេរិក ដើម្បីសាងសង់នាវាចម្បាំងបន្ថែមទៀត។

លោក Emanuel បាននិយាយថា៖ «ប្រទេសចិនមានសមត្ថភាពខ្លាំង ដែលយើងដឹងរួចហើយថា នឹងវ៉ាដាច់ពួកយើងលើផ្នែកសាងសង់នាវាថ្មី»។ ហើយលោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលផ្សេងទៀត រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក រួមមានការជួសជុលយន្តហោះ ការផលិតមីស៊ីល និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់យោធា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm