ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync (AIPALync - Digital Law Library) ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា

2024/06/11 04:35:21 pm        154

ភ្នំពេញ៖ អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync (AIPALync - Digital Law Library) ដែលជា​គំនិតផ្តួចផ្តើម​របស់​សភាកម្ពុជា នាមហាសន្និបាតលើកទី៤៣ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមោទកភាព​ដ៏ឧត្តុង្គឧត្តមរបស់សភាកម្ពុជា ដែលបានខិតខំនាពេលកន្លងមក រហូត​សម្រេច​បាន​លទ្ធផលជាផ្លូវការនៅថ្ងៃនេះ។

តបតាម​ការអញ្ជើញរបស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គ​លេខាធិការអាយប៉ា និងដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេច​មហា​រដ្ឋ​សភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នាម​រដ្ឋសភា​កម្ពុជា​មាន​កិត្តិយស​ចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុង “ពិធីសម្ពោធដាក់​ឱ្យប្រើជា​ផ្លូវការ​គេហទំព័រ​បណ្ណា​ល័យ​ច្បាប់​ឌីជីថល ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា និងកម្មវិធី AIPALync (AIPALync - Digital Law Library)” របស់លេខាធិការដ្ឋានអាយប៉ា ក្រោមអធិបតីភាព ឯកឧត្តម Pengiran Dato Seri Setia Shamhary bin Pengiran Dato Paduka Haji Mustapha រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍ និងទំនាក់ទំនងព័ត៌មាន នៃប្រទេសព្រុយណេដារូស្សាឡាម និងលោកជំទាវ អគ្គ​លេខាធិការអាយប៉ា ព្រមទាំងមានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ ជា​តំណាង​សភានៃប្រទេសជាសមាជិកអាស៊ាន អ្នករៀបចំគោលនយោបាយ តំណាងរដ្ឋាភិបាល អ្នក​ដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ សរុបប្រមាណជាង ៤០០នាក់ នា​រសៀល​ថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅ​ទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេដារូស្សាឡាម។

ពិធី​សម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងស្របគ្នាក្នុងឱកាសនៃការរៀបចំវេទិកាត្រីភាគីស្តីពី “ការ​កសាងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានប្រកបដោយភាពរស់រវើក៖ យុទ្ធសាស្ត្រ​សម្រាប់​ភាពធន់​នឹងអ៊ីន​ធឺណិត និងវិបុលភាពរួមគ្នា” ដែលរៀបចំឡើងដោយ លេខាធិការដ្ឋានអាយប៉ា សហការ​ជាមួយ​ក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាននៃប្រទេសព្រុយណេដារូស្សាឡាម និងក្រុម​ប្រឹក្សា​ភិបាល​ធុរកិច្ច APEC នៃប្រទេសព្រុយណេដារូស្សាឡាម ព្រមទាំ​ង​មាន​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ព្រុយណេដារូស្សាឡាម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និង​អាស៊ី​បូព៌ា (ERIA)។

សូមជម្រាបជូនថា គេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync (AIPALync- Digital Law Library) គឺជាលទ្ធផល​នៃ​សេចក្តី​សម្រេច​ស្តីពីកា​រ​បង្កើត​បណ្ណា​ល័យ​ច្បាប់​ឌីជីថល​អាយប៉ា (AIPA Digital Law Library) ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា នា​មហា​សន្និបាត​អាយប៉ា លើកទី៤៣ ឆ្នាំ២០២២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់មក នៅ​ក្នុងមហាសន្និបាតអាយប៉ា លើកទី៤៤ គណៈ​កម្មាធិការ​រៀបចំ​បាន​សម្រេច​ឱ្យ​លេខាធិការ​ដ្ឋាន​អាយ​ប៉ា បង្កើតក្រុមការងារចំពោះកិច្ច (Task Force) ដើម្បីរៀបចំកិច្ចប្រជុំ។ ក្រុមការងារនេះ បានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមករា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រពីសភាសមាជិកអាយប៉ាទាំងអស់។ ជាលទ្ធផល ក្រុមការងារលេខាធិការដ្ឋានអាយប៉ា បានបន្តអភិវឌ្ឍន៍ និងបានចេញជារូបរាងនូវគេហទំព័រ AIPALync - Digital Law Library និងបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការនាថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm