ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាងធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តពោធិ៍សាត់ចំនួន២១រូប សម្រាប់អាណត្តិទី៤ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេតពោធិ៍សាត់ តំណាងក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ អង្គភាព-មន្ទីរពាក់ព័ន្ធ រួមនិងមន្ត្រីរាជការជាច្រើននាក់ ។ យោងតាមព្រះរាជក្រឹត្យ នស/រកត/០៦២៤/៥៨៨ អានដោយ ឯកឧត្តម អ៊ុំ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ស្តីអំពីការទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៤នេះ សរុបមានចំនួន២១រូប ក្នុងនោះ៤រូបជាស្ត្រី ដោយមានប្រធាន១រូប និងសមាជិក ២០រូប រួមមានដូចខាងក្រោម ៖
១ ឯកឧត្តម ម៉ក់ រ៉ា ជាប្រធាន
២ ម៉ៅ សាន ជាសមាជិក
៣ ឯកឧត្តម វង្ស សំអុល ជាសមាជិក
៤ ឯកឧត្តម កែម សុធឿន ជាសមាជិក
៥ លោកជំទាវ ឈឹម ស៊ីណា ជាសមាជិក
៦ ឯកឧត្តម ចេង ឡៃ ជាសមាជិក
៧ ឯកឧត្តម លឹម ចន្ទថៃ ជាសមាជិក
៨ ឯកឧត្តម ខ្លឹម សុគន្ធ ជាសមាជិក
៩ ឯកឧត្តម ស៊ុម លើម ជាសមាជិក
១០ ឯកឧត្តម សៅ ដារឿន ជាសមាជិក
១១ ឯកឧត្តម ឃៀង សុជីវន្ត័ ជាសមាជិក
១២ ឯកឧត្តម អ៊ិត ប៊ុនណា ជាសមាជិក
១៣ លោកជំទាវ ម៉ែន ផល្លី ជាសមាជិក
១៤ លោកជំទាវ ថោ សុធា ជាសមាជិក
១៥ លោកជំទាវ ធួន រដ្ឋធានី ជាសមាជិក
១៦ ឯកឧត្តម នី ហួង ជាសមាជិក
១៧ ឯកឧត្តម លី ការីម ជាសមាជិក
១៨ ឯកឧត្តម លៀង ពេជ្រ ជាសមាជិក
១៩ ឯកឧត្តម រ៉ែម សាមឿន ជាសមាជិក
២០ ឯកឧត្តម ហេង ទ្រី ជាសមាជិក
២១ ឯកឧត្តម ឈុំ សេងហ៊ន ជាសមាជិក








