ក្រុមប្រឹក្សាសន្តិសុខUN គាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស

2024/06/11 09:57:51 am        156

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានគាំទ្រ​សំណើ​ដែល​បាន​បញ្ជាក់​ដោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden សម្រាប់បទឈប់បាញ់ រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប និងបានជំរុញឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ទទួល​យក​កិច្ច​ព្រមព្រៀងដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេលប្រាំបីខែ។

ក្រុមហាម៉ាស បានស្វាគមន៍ចំពោះការអនុម័តសេចក្តីសម្រេចពង្រាងដោយសហរដ្ឋអាមេរិក ហើយ​បាន​និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនត្រៀមជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​អ្នក​សម្រប​សម្រួល​ជុំវិញការអនុវត្តគោលការណ៍នៃផែនការ ដែលស្របតាមការទាមទាររបស់ប្រជាជន និង​ការតស៊ូរបស់យើង។

រុស្ស៊ី បានអនុប្បវាទពីការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ចំនួន​១៤រូបទៀត បានបោះឆ្នោតគាំទ្រ​សេចក្តី​សម្រេច​សម្រាប់​ផែនការ​បទ​ឈប់បាញ់​បី​ដំណាក់​កាល​ដែលបានដាក់ចេញដោយ លោក Biden កាលពីថ្ងៃទី៣១ ខែឧសភា ដែលលោក​បាន​និយាយ​ថា ជាគំនិតផ្តួចផ្តើមរបស់អ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយទៅកាន់ក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោតថា «ថ្ងៃនេះយើង​បាន​បោះ​ឆ្នោត​ដើម្បី​សន្តិភាព»។

សេចក្តីសម្រេច បានស្វាគមន៍ចំពោះសំណើបទឈប់បាញ់ថ្មីនេះ ដែលបានចែងថា អ៊ីស្រាអែល បាន​ទទួលយកសំណើ និងបានអំពាវនាវឱ្យក្រុមហាម៉ាសយល់ព្រមទៅនឹងសំណើរនេះ ហើយ​ជំរុ​ញ​ឱ្យ​ភាគីទាំងពីរ អនុវត្តលក្ខខណ្ឌឱ្យបានពេញលេញដោយមិនពន្យារពេល និងគ្មានលក្ខខណ្ឌ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអាល់ហ្សេរី លោក Amar Bendjama បាន​និយាយ​ទៅកាន់ក្រុមប្រឹក្សាថា វាផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺថ្លាដល់ប្រជាជនប៉ាឡេស្ទីន។ វាដល់ពេ​ល​ហើយ​ដែល​ត្រូវបញ្ឈប់ការសម្លាប់ប្រជាជន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am