គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក​ឧត្តម​សេនីយ៍​ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel

2024/06/11 05:08:06 pm        143

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ លោកឧត្តម​សេនីយ៍​ទោ Do Minh Phuong អនុប្រធានក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែល​ស្ថិត​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អនុប្រធានក្រុមហ៊ុន Viettel បានជម្រាប​ជូន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អំពីសាវតា បេសកម្ម និងសមិទ្ធផល​នានា​របស់​ក្រុម​ហ៊ុន​ដែល​សម្រេច​បាននាពេលកន្លងមក ហើយបានប្រែក្លាយជាក្រុមហ៊ុនដ៏ធំ ឈានមុខគេ​នៅ​ប្រទេស​វៀតណាម និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​របស់​ប្រទេស​វៀតណាម ព្រមទាំង​បាន​ពង្រីក​សក្ដានុពល​ តាមរយៈ​ការធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ទីផ្សា​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា ជាពិសេស​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាមិត្ត​នៅ​ក្នុង​អាស៊ី ក៏ដូចជានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនViettel ដែលបានវិនិយោគចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្លេះ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបាន​មក​ជួប​ពិភា​ក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Viettel នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន និង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោក​ឧត្តម​សេនីយ៍ទោ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ព្រម​ទាំង​បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុន ជាពិសេស​នៅ​កម្ពុជា ក្រុមហ៊ុន Metfone បានចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសវៀតណាម និង​ប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តួយ៉ាង​ក្រុម​ហ៊ុន Metfone បានផ្ដល់ឱកាសការងារពេញម៉ោងដល់ប្រជាជនកម្ពុជាប្រមាណជា ៣,០០០​នាក់ ការងារក្រៅម៉ោងប្រមាណ ១០,០០០នាក់ និងមានការិយាល័យលក់ ចំនួន ៣០,០០០​កន្លែង មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាននិង​កំពុង​ចូលរួ​ម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ឌីជីថលូ​បនី​យកម្មនៅកម្ពុជា មានជាអាទិ៍ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ក្នុង​ការ​បង្កើត​សង្គមឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា ក្រុមហ៊ុន Metfone តែង​តែ​បង្ហាញ​នូវ​ភាព​សកម្មក្នុងការទទួលខុសត្រូវសង្គម (Corporate Social Responsibility) និងជាក្រុមហ៊ុន​ឈាន​មុខ​គេរបស់វៀតណាមនៅកម្ពុជា ដែលបានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ទុន​វិនិយោគ​ផ្ទាល់​ពីប្រទេសវៀតណាមមកកម្ពុជា។ ក្រុមហ៊ុន Viettel និង Metfone តែងតែ​បង្ហាញ​នូវ​ស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រួម​ចំណែក​ជា​ជំនួយថវិកាយ៉ាងច្រើនដល់សកម្មភាពសង្គមកិច្ច និងមនុស្សធម៌។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមហ៊ុន Viettel នៅប្រទេសវៀតណាម ក៏ដូចជា​ក្រុមហ៊ុន Metfone នៅកម្ពុជាសូមទទួលបានការអភិវឌ្ឍរយៈពេលវែង និងទទួល​បា​ន​ជោគ​ជ័យ​ក្នុងមុខជំនួញដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម និង​ប្រទេស​កម្ពុជាឈានឆ្ពោះទៅរការរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តន៍។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm