សាស្ត្រាចារ្យមហាវិទ្យាល័យអាមេរិក៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានចាក់ឲ្យរបួស នៅឯសួនសាធារណៈ ក្នុងប្រទេសចិន។
សេចក្តីថ្លែងការណ៍របស់មហាវិទ្យាល័យ បាននិយាយថា សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Iowa Cornell បានរងរបួសនៅក្នុង «ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ» អំឡុងពេលទៅលេងឧទ្យាន នៅក្នុងខេត្តJilin ភាគខាងជើងប្រទេសចិន។
