Romelu Lukaku ត្រលប់មក Chelsea វិញ​ក្នុងតម្លៃ ៩៧.៥លាន​ផោន​ពី Inter Milan

2021/08/13 06:07:09 pm        88

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea ទីបំផុត​បានសំរេច​ជោគជ័យ​ហើយ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku ត្រលប់មក​ទឹកដី Stamford Bridge វិញ​ក្នុងតម្លៃ ៩៧.៥លាន​ផោន​ពី Inter Milan​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​ក្នុង​ការវិល​មកវិញ​នេះ បន្ទាប់ពី​ធ្លាប់​ចាក​ចេញពី​ក្លិបកាលពី​ឆ្នាំ២០១៤ ទៅកាន់ Everton ក្នុងតម្លៃ ២៨លាន​ផោន​។​

តម្លៃ​ផ្ទេរ​ដ៏​ខ្ពស់​នេះ​គឺ​ប្រកៀក​ប្រកិត​នឹង Jack Grealish ដែល​ផ្ទេរ​ពី Aston Villa ទៅ Manchester City ក្នុងតម្លៃ ១០០លាន​ផោន​បំបែក​កំណត់ត្រា Premier League​។​ ​Lukaku បាន​និយាយថា គេ​ធ្លាប់​នៅទីនេះ​កាលពី​ក្មេង​ដែល​ត្រូវ​រៀនសូត្រ​រឿង​ជាច្រើន តែ​ពេលនេះ​ការ​ត្រលប់​វិញ គេ​បាន​នាំយក​បទពិសោធន៍​ជាច្រើន​ដើម្បី​មកជួយ​ក្រុម​ក្នុងនាម​ជា​អ្នកគាំទ្រ Chelsea ម្នាក់​កាលពី​ក្មេង​។​ ​គិត​តាំងពី​ចាកចេញ​ពី Anderlecht ការចំណាយ​លុយ​ទិញ​សរុប​ទៅលើ Romelu Lukaku រាល់​ការផ្លាស់​នីមួយៗ​មានតម្លៃ​សរុប ២៩០លាន​ផោន​ហើយ ដែល​នេះ​ជា​តម្លៃ​ខ្ពស់បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពោលគឺ Chelsea ទិញ​ពី Anderlecht នៅ​ឆ្នាំ២០១១ ក្នុងតម្លៃ ១០លាន​ផោន ផ្ទេរ​ទៅ Everton តម្លៃ ២៨លាន​ផោន ផ្ទេរ​ទៅ Manchester United តម្លៃ ៧៥លាន​ផោន ផ្ទេរ​ទៅ Inter Milan តម្លៃ ៧៤លាន​ផោន និង​ចុងក្រោយ​មកកាន់ Chelsea វិញ​តម្លៃ ៩៧.៥លាន​ផោន​។

Romelu Lukaku ធ្លាប់ជា​អតីត​កីឡាករ​របស់ Chelsea ចន្លោះ​ឆ្នាំ២០១១ ដល់ ២០១៤ មុនពេល​ផ្ទេរ​ទៅកាន់ Everton ក្រោយ​ចំណាយពេល​មួយ​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​នៅ Goodison Park​។​ ​Lukaku ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៦ប្រកួត​ឱ្យ Manchester United តែ​ក៏បាន​ចាក​ចេញទៅ Inter Milan កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៧៤លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ ​Lukaku គឺជា​សមាជិក​សំខាន់​របស់ Inter Milan ដែល​ឈ្នះ​ជើងឯក Serie A រដូវ​កាល​មុន​ក្រោយ​រកបាន ២៤គ្រាប់ និង​បញ្ជូន ១១បាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm