យោធាអាមេរិកមានផែនការបង្វែរច្រកសមុទ្រតៃវ៉ាន់ ឲ្យធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត ក្នុងករណីចិនក្រសោបយកកោះនេះ

2024/06/11 07:36:22 pm        278

ឧត្តមនាវីឯកជាន់ខ្ពស់របស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា សហរដ្ឋអាមេរិកមានគម្រោង ពង្រាយយានដ្រូនរាប់ពាន់គ្រឿង ប្រសិនបើចិនវាយប្រហារក្រសោបយកកោះតៃវ៉ាន់។ លោកបានបន្ថែមថាស្ថានភាពអាក្រក់បំផុត នឹងទិញពេលវេលារបស់សហរដ្ឋអាមេរិកដើម្បីជួយកោះតៃវ៉ាន់។

សមយុទ្ធរបស់ចិនជុំវិញកោះនេះកាលពីខែមុន បានលើកជាសំណួរថាតើអ្វីទាំងនោះគឺជាការរារាំងឬការឈ្លានពាន។

ប្រសិនបើចិនវាយក្រសោបយកកោះតៃវ៉ាន់ នោះអាចប្រឈមនឹងកម្លាំងយានដ្រូនដ៏ធំ ដែលមានន័យថាធ្វើឱ្យយោធារបស់ខ្លួនវេទនា។

យ៉ាងហោចណាស់នោះគឺជាផែនការ -នេះបើយោងតាមឧត្តមនាវីជាន់ខ្ពស់អាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលបាននិយាយថា យុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើងដើម្បីបំបែរអារម្មណ៍ប្រទេសចិន និងទិញពេលវេលារបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតប។

លោកឧត្តមនាវីឯក សាម៉ូអេល ផាផារ៉ូ (Samuel Paparo) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានប្រាប់សារព័ត៌មាន Washington Post នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រសម្រាប់ជំនួបកំពូលកិច្ចសន្ទនាសាំងគ្រីឡា ( Shangri-La Dialogue) ថា ខ្ញុំចង់ប្រែក្លាយច្រកសមុទ្រតៃវ៉ាន់ទី ជាស្ថានភាពអាក្រក់បំផុត ដោយប្រើសមត្ថភាពដែលបានចាត់ថ្នាក់មួយចំនួន។

ផែនការនេះពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធយានដ្រូនរាប់ពាន់គ្រឿង ចាប់ពីនាវាលើផ្ទៃទឹក និងនាវាមុជទឹក រហូតដល់យានដ្រូន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ចិនដែលចង់ក្រសោកយកកោះនេះ នៅពេលពួកគេចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាខ្សែការពារដំបូងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm