សមត្ថកិច្ចមិនដកថយការទប់ស្កាត់ក្មេងទំនើង ខណៈត្រឹមមួយសប្ដាហ៍ចុងក្រោយនេះ ឃាត់ខ្លួនជាង៣០០នាក់

2024/06/11 08:02:59 pm        267

ភ្នំពេញ៖ កម្លាំងនគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្ត​ទប់ស្កាត់​នូវ​ករណី​ក្មេងទំនើងនៅទូទាំងប្រទេស មិនមានការដកថយនោះទេ ខណៈត្រឹមរយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ នៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ បង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបាន​ចំនួន​ជាង​៣០០​នាក់ ។

បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលបានបង្ក្រាបក្មេងទំនើង បានចំនួន៦៨ករណី ស្ថិតនៅ​ក្នុង​រាជ​ធានី​ខេត្តចំនួន១៨ ដែលក្នុងនោះរាជធានីខេត្តចំនួន៤ មានការកើតឡើង និងបង្ក្រាប​បាន​គួរ​ឲ្យ​កត់​សម្គាល់ជាងគេ ក្នុងនោះ រាជធានីភ្នំពេញ កើតឡើងចំនួន ១៨ករណី ឃាត់ខ្លួន​ក្មេង​ទំនើង​បាន ៣៦នាក់ ខេត្តកណ្ដាល កើតឡើងចំនួន ៨ករណី ឃាត់ខ្លួន៤១នាក់ ខេត្តកំពង់ស្ពឺ កើត​ឡើង​ចំនួន ៦ករណី ឃាត់ខ្លួន៤០នាក់ និងខេត្តតាកែវ កើតឡើងចំនួន ៦ករណី ឃាត់ខ្លួនបាន ៣៥នាក់។

លោកបន្តថា ចំពោះការបង្ក្រាប និងទប់ស្កាត់នូវករណីក្មេងទំនើងនេះ កម្លាំងនគរបាល បាន​និង​កំពុង​ខិតខំ ទាំងយប់ទាំងថ្ងៃ ដោយបន្ទាប់ពីឃាត់ខ្លួនបានហើយ ក្មេងទំនើង​មួយ​ចំនួន​ដែល​សង្ស័យ​ក្នុង​ករណីបទល្មើសអ្វីមួយ ត្រូវកសាងនូវសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ​តាម​នីតិ​វិធីច្បាប់ ហើយមួយចំនួនទៀត ត្រូវធ្វើការអប់រំណែនាំ នឹងឲ្យត្រឡប់ទៅផ្ទះវិញ។

លោក ទូច សុខៈ បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ មិនត្រូវដាក់ជាប់ខ្លួននូវសម្ភារ ឬ​ឧបករណ៍​ដែល​បង្កគ្រោះថ្នាក់ ឬអាវុធខុសច្បាប់ដែលជាមុខសញ្ញា គឺសមត្ថកិច្ចអាច​ឃាត់​ខ្លួន​កសាង​សំណុំ​រឿងបញ្ជូនទៅតុលាការជាដើម ។

គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បាន​បញ្ជាក់ជាថ្មី មិនមានការដកថយនោះទេ ចំពោះការបង្ក្រាប និងទប់ស្កាត់ករណីក្មេងទំនើង ព្រោះ​ករណី​ក្មេងទំនើងនេះ បានបង្កភាពមិនសប្បាយរីករាយដល់ប្រជាពលរដ្ឋ អសន្តិសុខ និងករណីខ្លះ មាន​សភាពកាច់សាហាវ ប្រើប្រាស់ហិង្ស បង្កឲ្យមានអ្នកស្លាប់ និងរបួសផងដែរ ខណៈវិធាន​ការ​បង្ក្រាប​នូវ​ក្មេងទាំងអស់នោះ មានការសាទរ និងគាំទ្រយ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរ​ដ្ឋ​នៅ​ទូទាំង​ប្រទេស៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm