ស​.​ស​.​យ​.​ក និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) រួមគ្នា​ដំឡើង​ប៉ម​ចម្រោះ​ទឹក​ស្អាត​ថ្មី​មួយទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ​

2021/04/27 09:59:58 am        28

កំពង់ស្ពឺ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ពិធី​សម្ពោធ​គម្រោង «AquaTower-AquaSan ឬ​ប៉ម​ចម្រោះ​ទឹកស្អាត​ស្វ័យប្រវត្តិ &​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​» នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣០ កញ្ញា ២០២០​។​

​គម្រោង​នេះ មាន​ទិសដៅ​ផ្តោត​សំខាន់​លើ​ការ​បង្កើន និង​ពង្រឹង​សុខមាលភាព​របស់​ប្រជា​សហគម​កម្ពុជា ដោយ​ចាប់​ផ្តើម​ពី​ការប្រើប្រាស់​ទឹកស្អាត​មាន​សុវត្ថិភាព និង​បន្ទប់​ទឹកស្អាត​ក្នុង​សាលារៀន​។ ប៉ម​ចម្រោះ​ទឹកស្អាត​មួយ​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​ទឹកស្អាត​បាន​ជាង ១០០០ លីត្រ​ក្នុង​មួយ​ម៉ោង មាន​សុវត្ថិភាព​អាច​ទទួលទាន​បាន​ភ្លាមៗ​។

ប៉ម​ចម្រោះ​ទឹក​នេះ បំពាក់​ដោយ​ប្រព័ន្ធ​ចម្រោះ Ultra-Filtration technology របស់​សហរដ្ឋអាមេរិក និង​ផ្គុំ​ដោយ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ចំនួន ០​៦ប្រព័ន្ធ​អនាម័យ​សាប៊ូ​លាងដៃ​ចំនួន ៣ ក៏ដូចជា​ម៉ាស៊ីន​បាញ់​ជម្រះ​បន្ទប់ទឹក​ហៅថា AquaSan ដើរ​ដោយ​បន្ទះ​សូ​ឡា ដែល​នឹង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការសំអាត​បន្ទប់ទឹក ស្របតាម​គោលដៅ​របស់​សាលា ដើម្បី​អនុវត្តន៍​បន្ទប់​ស្អាត សាលារៀន​គំរូ​។ អង្គការ​មូលនិធិ Planet Water នឹងធ្វើ​លំហែ​ទាំ​រយៈពេល ៥ ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ដំឡើង ​ដោយ​ផ្តោតទៅលើ​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទឹក ។​

​​ក្នុង​ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះដែរ លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា «​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អាទិ​ភាពជា​សកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្រោម​គម្រោង​ឈ្មោះថា «​ការគ្រប់គ្រង​ទឹក ឬ Water Stewardship» ដែលមាន​ឆន្ទៈ​ព្រមជាមួយ​ការប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​គោលដៅ​ចម្បង ៣ គឺសន្សំសំចៃ​ទឹក​ក្នុង​ផលិតកម្ម ធ្វើ​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កខ្វក់​មុននឹង​បង្ហូរ​បញ្ចេញ​ទៅ​ស្ទឹង​បឹងបួ និង​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​វិញ​នូវ​តំណក់​ទឹកស្អាត​មាន​សុវត្ថិភាព​អាច​ពិសា​បាន​ភ្លាមៗ ដែល​ស្មើនឹង​ចំនួន​តំណក់ទឹក​ដែល​យើង​បាន​ប្រើប្រាស់​ក្នុង​ការផលិត​ភេសជ្ជៈ​របស់​យើង​។ ក្រុមហ៊ុន មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុង​គម្រោង​នេះ ហើយ​យើង​នៅមាន​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១ គ្រឿង​ទៀត ដែល​បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ដំឡើង​ក្នុង​ខេត្ត​កំពង់ចាម ក្នុង​ឆ្នាំ ២០២០​នេះ​។​

​​ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស ថែរក្សា​សុខភាព​អោយបាន​ល្អ ដោយ​ទទួលទាន​ទឹកស្អាត និង​អនាម័យ ពោលគឺ​ទទួលទាន​ទឹក​ដែល​ចម្រោះ​ចេញពី​ប៉ម​Aquatower​នេះ និង​សូម​ចូលរួម​ថែរក្សា និង​កា​ពារ​ប៉ម​ចម្រោះ​ទឹក​នេះ អោយ​ដូចជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​

​​សូម​បញ្ជាក់​ផងដែរ​ថា ប៉ម​ចម្រោះ​ទឹកស្អាត Aquatower នេះ គឺជា​ប៉ម​ចម្រោះ​ទឹក​ទី​៤ ដែល​បាន​តម្លើង​នៅ​ខេត្ត​កំពង់ស្ពឺ និង​ជា​ប៉ម​ចម្រោះ​ទឹក​ទី ៣០ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ​នានា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។

តាមរយៈ​គម្រោង​នេះ ក្រុមហ៊ុន​បានផ្តល់​ទឹកស្អាត​ដល់​សហគមន៍​នូវ​បរិ​មាណទឹក​ចំនួន ៨៨ លាន លីត្រ ដល់​ប្រជា​សហគម​ប្រមាណ​ជាង ៦៩ ៨៣៧ នាក់ (​ប្រាំមួយ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំបី​រយ​សាមសិប​ប្រាំពីរ​) រួម​ទាំង​សិស្សានុសិស្ស អ្នកគ្រូ​លោកគ្រូ នេះ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​៕​អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm