
អង្គការសុខភាពពិភពលោក(WHO) បានផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជំនួយវេជ្ជសាស្រ្តដល់មន្ទីរពេទ្យ Al-Awda និងមន្ទីរពេទ្យ Kamal Adwan ស្ថិតនៅតំបន់ហ្កាហ្សាស្រ្ទីប ។
រូបភាពវីដេអូឃ្លីបបញ្ចេញដោយ WHO ឃើញក្រុមការងារសុខភាពដាក់ចុះជំនួយពីលើរថយន្តនៅមន្ទីរពេទ្យ ដែលស្ថិតក្នុងទីក្រុង Jabalia និងទីក្រុង Beit Lahia ។
យោងតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Mohammed Salha គឺជាប្រធានស្តីទីមន្ទីរពេទ្យ Al-Awda បានឲ្យដឹងថា ប្រេងឥន្ធនៈដែលបានផ្តល់ជូនមន្ទីរពេទ្យរបស់លោក ល្មមអាចប្រតិបត្តិការបានរយៈពេល ២សប្តាហ៍ ។
ការដួលរលំប្រព័ន្ធសុខភាពនៅតំបន់ហ្កាហ្សា ជាការប្រឈមនឹងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល បានធ្វើគ្រោះមន្តរាយផ្សេងទៀត កាន់តែស្មុគ្រស្មាញខ្លាំង ចាប់ពីវិបត្តិគ្រោះអត់ឃ្លាន រហូតដល់ការរីលរាលដាលឆ្លងជំងឺ ។
វាបណ្តាលឲ្យអ្នកដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ ពុំអាចទទួលបានការថែទាំសុខភាពផងដែរ ។
សង្រ្គាមនេះដែរ នាំឲ្យមានលំហូរអ្នករងរបួសធ្ងន់ធ្ងរភ្លាមៗទៅកាន់មន្ទីរពេទ្យ ស្របពេលដែលពួកគេពិបាកទទួលបានការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្ត ហើយគ្រូពេទ្យគ្មានលទ្ធភាពព្យាបាលពួកគេ ៕