ត្បូងឃ្មុំ ៖ ភ្លាមៗក្រោយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ដោយសាខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៧ ខែមិថុនា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ ដើម្បីជាការរួមចំណែកដោះស្រាយជីវភាពចំពោះមុខ ។
ពិធីនេះធ្វើឡើងស្ថិតនៅបរិវេណវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការសោកស្តាយជាពន់ពេក ចំពោះផលប៉ះពាល់របស់បងប្អូនទាំង១៤៦គ្រួសារ និងបញ្ជាក់ថា ចំពោះអំណោយដែលផ្តល់ជូននាពេលនេះ ជាការចូលរួមជួយសម្រួលទុក្ខលំបាករបស់បងប្អូនចំពោះមុខ។ ដែលនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដូច្នេះសូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា គឺថាគ្រាបងប្អូនមានទុក្ខលំបាក មានតែសេនាធិកាសម្តេចធិបតី នាយករដ្ឋមន្ត្រី ប៉ុណ្ណោះ ដែលមានអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ដែលនៅកៀកជិត ចុះជួបជួយបងប្អូន មិនដូចក្រុមជ្រុលនិយមមួយចំនួន នៅពេលជិតបោះឆ្នោត បានមានមុខ និងដើរសន្យាខ្យល់ ។
សូមរំលឹកថា កលពីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំទន្លូង ស្រុកមេមត់ មានភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឲ្យរងផលប៉ះពាល់ពលរដ្ឋ ១៤៧គ្រួសារ ក្នុងនោបណ្តាលឲ្យ បាក់ដើមកៅស៊ូ ៩២,៧៥៣ ដើម , បាក់ដើមស្វាយចន្ទី ២,៨៤០ ដើម ,បាខូចខាតជន្លង់ម្រេច ២២០ ដើម , រលំ និងរបើកដំបូលផ្ទះ ៣០ ខ្នង និងរន្ទះបាញ់ របួសធ្ងន់ បុរស ១នាក់ នៅឃុំមេមត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ដោយ ៖ សេង ឡុង















