សាស្ត្រាចារ្យមហាវិទ្យាល័យអាមេរិក ៤នាក់ ត្រូវបានចាក់ឲ្យរបួស នៅសួនសាធារណៈ ក្នុងប្រទេសចិន

2024/06/11 10:48:17 pm        156

សាស្ត្រាចារ្យមហាវិទ្យាល័យអាមេរិក ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានចាក់ឲ្យរបួស នៅឯសួនសាធារណៈ ក្នុងប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់មហាវិទ្យាល័យ បាននិយាយថា សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Iowa Cornell បានរងរបួសនៅក្នុង «ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ» អំឡុងពេលទៅលេងឧទ្យាន នៅក្នុងខេត្តJilin ភាគខាងជើងប្រទេស   ចិន។

តំណាងរដ្ឋ Iowa លោក Adam Zabner បាននិយាយថា បងប្រុសរបស់ខ្លួន ឈ្មោះ David គឺជាគ្រូម្នាក់ក្នុងចំណោមគ្រូបង្រៀនទាំង ៤នាក់ ដែលបានរងរបួស នៅក្នុងឧបទ្ទវហេតុនេះ ដែលលោក បានពិពណ៌នាថា ជាការចាក់នឹងកាំបិត។

លោកបាននិយាយថា ក្រុមនេះ បានទៅទស្សនាប្រាសាទក្នុងតំបន់មួយ កាលពីថ្ងៃចន្ទ នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយបុរសម្នាក់ ដោយកាំបិត។

លោក Zabner បានអះអាងថា បងប្រុសរបស់ខ្លួន ត្រូវបានគេចាក់ចំដៃ នៅឯ Beishan Park ហើយកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។

លោក បានប្រាប់សារព័ត៌មាន CBS News ថា៖«គាត់មិនទាន់បានចេញពីមន្ទីរពេទ្យទេ នៅព្រឹកនេះទេ ប៉ុន្តែគាត់មិនអីទេ»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មាន BBC ថា ពួកគេ បានដឹងអំពីរបាយការណ៍នៃឧប្បត្តិហេតុចាក់នឹងកាំបិតឲ្យរបួស នៅក្នុងទីក្រុង Jilin ប៉ុន្តែមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។

មហាវិទ្យាល័យ Cornell បាននិយាយថា គ្រូបង្រៀនទាំង៤នាក់ បាននិងកំពុងបង្រៀន «ជាផ្នែកមួយនៃភាពជាដៃគូជាមួយសាកលវិទ្យាល័យមួយ នៅក្នុងប្រទេសចិន»។ ក្រុមនេះ ត្រូវបានអមដំណើរដោយសមាជិកនៃសាកលវិទ្យាល័យ Beihua នៅពេលពួកគេ ទៅលេងឧទ្យាននោះ កាលពីថ្ងៃចន្ទ។

អាជ្ញាធរចិន មិនទាន់ឆ្លើយតបចំពោះឧបទ្ទវហេតុនេះ នៅឡើយទេ ប៉ុន្តែរូបភាពនៃហេតុការណ៍នេះ ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm