ក្រុមហ៊ុនគ្រឿងស្រវឹងសហការបង្កើតក្រមលើការធ្វើទីផ្សារ និងផ្សព្វផ្សាយដោយទំនួលខុសត្រូវ

2024/06/11 10:51:02 pm        210

បណ្ដាក្រុមហ៊ុនគ្រឿងស្រវឹង ធំៗ បានសហការគ្នា បង្កើតជាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និង​ការ​ធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនទាំងនេះ បានធ្វើការ​ចុះ​ហត្ថ​លេខា​រួមគ្នា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងក្រសួងពាណិជ្ជកម្ម ធ្វើជា​សាក្សី គាំទ្រលើគំនិតផ្ដួចផ្ដើមមួយនេះ។

ក្រុមហ៊ុនគ្រឿងស្រវឹង រួមមានក្រុមហ៊ុន Heineken ក្រុមហ៊ុន Cambrew (ខេមប្រ៊ូវ) សមាគម​អ្នក​នាំចូល និងចែកចាយស្រាបៀរ និងស្រា និងសម្ព័ន្ធស្រាចម្រុះអន្ដរជាតិអាស៊ីប៉ាស៊ីហ្វិក បាន​សហការ​ផ្ដួចផ្ដើម បង្កើតជាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការទទួលខុសត្រូវ។ ការផ្ដួចផ្ដើមនេះ បានឈានដល់ការចុះហត្ថលេខារួមគ្នា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការចូលរួមជាសាក្សីគាំទ្រពី ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និងឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាក្រសួងពាណិជ្ជកម្មផងដែរ។

ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវកំណត់ថា ក្រុមហ៊ុនជាហត្ថលេខី ត្រូវប្រកាន់ខ្ជាប់ធានាថា រាល់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ ការផ្សព្វផ្សាយលក់ និងសកម្មភាព​នៃ​ការ​ឧបត្ថម្ភ​កម្ម​វិធី​ពាក់ព័ន្ធ​នឹង​ផលិត​ផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា មិនត្រូវធ្វើឡើងដោយលក្ខណៈជំរុញ ឬមិនគិតគូពីការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​លើសលុប ឬការប្រើប្រាស់គ្រឿងស្រវឹងមិនសមស្របណាមួយ។

លើសពីនេះក្រមប្រតិបត្តិ ផ្តោតលើការធានាថា ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​ផលិត​ផល​គ្រឿងស្រវឹងនៅកម្ពុជា ត្រូវធ្វើឡើងទៅតាមស្តង់ដា និង​មិន​ផ្ទុយ​ពី​បទ​បញ្ញត្តិ​ជាតិ​ដែល​មាន​ជា​ធរមាន​។ ​ក្រមប្រតិបត្តិនេះ នឹងជួយបំពេញថែម លើក្របខណ្ឌប​ទ​បញ្ញត្តិ​ក្នុង​ស្រុក​ដែល​កំពុង​មាន​ស្រាប់ ​និងផ្ដល់ការការពារបន្ថែម ក្នុងការធ្វើទីផ្សារប្រកបដោយទំនួលខុសត្រូវ និងការពារ​អនីតិជន​ពី​ផលិត​ផលគ្រឿងស្រវឹង។

បទប្បញ្ញត្តិសំខាន់ៗនៃក្រមប្រតិបត្តិរួមមាន៖

• ត្រូវធានានូវរាល់សកម្មភាពទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម មិនត្រូវលើកទឹកចិត្ត ឬអូស​ទាញ​អ្នក​ប្រើប្រាស់ឱ្យពិសាលើសកម្រិត ឬការពិសាដោយខ្វះការទទួលខុសត្រូវ។

• ផ្ដល់អាទិភាពជាចម្បងដល់ទំនួលខុសត្រូវសង្គម តាមរយៈ​ការ​លុប​បំបាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​បោក​បញ្ឆោត​។

• អនុវត្តគោលការណ៍ណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពីការធ្វើទីផ្សារគ្រឿងស្រវឹង ដូចជាការពង្រឹងយន្តការ​ផ្ទៀងផ្ទាត់​អាយុ​ និងការកំណត់ស្តង់ដារសម្រាប់បុគ្គលរបស់សាធារណៈជនលើបណ្ដាញផ្សព្វផ្សាយ ដើម្បី​ធានា​ថា​ពួកគេផ្សព្វផ្សាយ​គ្រឿងស្រវឹង​ដោយ​កំណត់​គោលដៅ​ សម្រាប់​ទស្សនិកជន​ដែល​ពេញ​វ័យ​តែ​ប៉ុណ្ណោះ។

• ជំរុញការបង្កើតស្តង់ដារផ្សាយពាណិជ្ជកម្មច្បាស់លាស់ និងយុត្តិធម៌​នៅក្នុង​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ នៅគ្រប់បណ្តាញទំនាក់ទំនងនានា រួមទាំងការធ្វើទីផ្សារឌីជីថលផងដែរ។

ក្នុងការចូលរួមធ្វើជាសាក្សី ក្នុងការចុះហត្ថលេខានេះដែរ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ទទួលស្គាល់ថា ក្រុមហ៊ុនគ្រឿងស្រវឹងមួយចំនួន កំពុងប្រព្រឹត្តិទង្វើខុសឆ្គង ក្នុងការ​ផ្សព្វផ្សាយ​អូសទាញ ហួសកម្រិតដែលបង្កជាផលអវិជ្ជមាន។ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រចំពោះ​ក្រុម​ហ៊ុន​ជា​ហត្ថលេខី ដែលស្ម័គ្រចិត្តបំពេញលើការងារផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងដែរថា បច្ចុប្បន្នអន្តរក្រសួង ដែលរួមមាន ក្រសួងព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ រួម​ទាំងក្រសួងពាក់ព័ន្ធជាច្រើនផ្សេងទៀត បានបង្កើត​ក្រុមការងារ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង ដើម្បីពិនិត្យលើការងារផ្សព្វផ្សាយអូសទាញហួសកម្រិត ឬប្រាសចាក​ពី​អ្វីដែល​កំណត់។

លើកឡើងក្នុងឱកាសដដែលនេះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏​បាន​បង្ហាញ​ពី​ការគាំទ្រ លើការបង្កើតឱ្យមាន ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមលើកឡើងថា ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​បទដ្ឋានកិត្តិយុទ្ធក្រមច្បាប់ដែលកំណត់អំពីអាយុក្នុងការទិញនិងទទួលទានគ្រឿងស្រវឹង ដើម្បី​ការពារអនីតិជន៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm