
ដោយដកស្រង់សម្តីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក SU-34 របស់រុស្ស៊ី បានធ្លាក់នៅតំបន់ភ្នំ Caucasus អំឡុងពេលហោះហើរហ្វឹកហាត់ជាប្រចាំ ដោយបានបណ្ដាលឲ្យអាកាសយានិក និងបុគ្គលិកនៅលើយន្តហោះនោះបាត់បង់ជីវិត ហើយឧបទ្ទវហេតុនេះ ទំនងជាកើតឡើងដោយសារបញ្ហាបច្ចេកទេស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានដកស្រង់សម្តីក្រសួងការពារជាតិ ដែលបាននិយាយថា៖ «ក្នុងដែនដីសាធារណរដ្ឋ Ossetia-Alania ខាងជើង នៅតំបន់ភ្នំ យន្តហោះ Su-34 របស់កងកម្លាំងអាកាសរុស្ស៊ី បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់តាមកាលវិភាគ។ យន្តហោះបានធ្លាក់នៅតំបន់វាលខ្សាច់។ មិនមានការបំផ្លិចបំផ្លាញនៅលើដីទេ។ អាកាសយានិក និងបុគ្គលិក នៅលើនោះ បានស្លាប់ទាំងអស់»។
ភ្លាមៗ គេនៅមិនទាន់ដឹងទេថា មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះ។ Sukhoi Su-34 គឺជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែករយៈចម្ងាយមធ្យមលឿនជាងសំឡេងដែលអាចប្រើប្រាស់ នៅគ្រប់ស្ថានភាពអាកាសធាតុទាំងអស់របស់ប្រទេសរុស្សី ដែលមានប្រភពពីសហភាពសូវៀត៕