
ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក បានដឹងពីការពិភាក្សារវាងក្រុមហ៊ួទីនៅប្រទេសយេម៉ែន ដើម្បីផ្តល់អាវុធដល់ក្រុមសកម្មប្រយុទ្ធសូម៉ាលី al-Shabaab ជាអ្វីដែលមន្ត្រីអាមេរិកបីនាក់ បានពណ៌នាទៅកាន់ សារព័ត៌មាន CNNថា ជាការវិវឌ្ឍដ៏គួឲ្យព្រួយបារម្ភ ដែលគំរាមកំហែងដល់អស្ថិរភាព នៅក្នុងតំបន់ដែលមានអំពើហិង្សារួចហើយនោះ។
បច្ចុប្បន្ននេះ ក្រុមមន្ត្រី កំពុងស្វែងរកភ័ស្តុតាងដែលថា អាវុធរបស់ក្រុមហ៊ួទី ត្រូវបានបញ្ជូនទៅកាន់ប្រទេសសូម៉ាលី ហើយកំពុងព្យាយាមរកមើលថា តើអ៊ីរ៉ង់ដែលផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុខ្លះ ដល់ក្រុម ហ៊ួទី មានជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនេះដែរឬទេ?
យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បានឲ្យដឹងថា សហរដ្ឋអាមេរិក បានព្រមានបណ្តាប្រទេស នៅក្នុងតំបន់អំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបណ្តាប្រទេសនៅអាហ្វ្រិកក៏ បានចាប់ផ្តើមទទួលវាយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីលើកឡើង ពីកង្វល់របស់ពួកគេ និងទទួលបានព័ត៌មានបន្ថែមទៀត។
មន្ត្រីនោះ បាននិយាយថា៖«នេះ គឺជាផ្នែកដ៏សកម្មមួយនៃការសន្ទនា ដែលយើងកំពុងមានជាមួយប្រទេសទាំងសងខាងនៃសមុទ្រក្រហម» «ហើយវាត្រូវបានគេមើលឃើញថា មានស្ថានភាពយ៉ាងធ្ងន់ធ្ងរមួយ»។