WHO៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហាបានជំរុញឱ្យប្រទេសចិនចែករំលែកទិន្នន័យទាំងអស់ពីករណីឆ្លងជំងឺ COVID-19 ដំបូងបំផុតដើម្បីធ្វើការស៊ើបអង្កេតឡើងវិញពីប្រភពដើមនៃជំងឺរាតត្បាតសកលនេះ និងបញ្ចេញព័ត៌មានដើម្បីដោះស្រាយបញ្ហា ទ្រឹស្ដីលេចធ្លាយចេញពីមន្ទីរពិសោធន៍ដ៏ចម្រូងចម្រាស។

អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកឲ្យឃើញប្រភពដើម នៃជំងឺរាតត្បាតដ៏កាចសាហាវបំផុតក្នុងរយៈពេល ១សតវត្សរ៍ដែលបានសម្លាប់មនុស្សយ៉ាងតិចជាង ៤លាន ៣សែននាក់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញដំបូងនៅទីក្រុងអ៊ូហាន ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ ដោយប្រឈមទៅនឹងការវាយបកទៅនឹងការរិះគន់ពីទីក្រុងប៉េកាំង ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានអំពាវនាវសុំឱ្យផ្តល់ “ទិន្នន័យទាំងអស់ និងចូលទៅគ្រប់កន្លែងតាមតម្រូវការ ដើម្បីឱ្យការសិក្សាជាបន្តបន្ទាប់អាចត្រូវបានចាប់ផ្តើមបានឆាប់បំផុត។
បន្ទាប់ពីការពន្យារពេលជាច្រើន ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោក បានទៅទីក្រុងទីក្រុងហានកាលពីខែមករា ឆ្នាំ២០២១ ដើម្បីផលិតរបាយការណ៍ដំណាក់កាលដំបូង ដែលត្រូវបានសរសេររួមគ្នាជាមួយសមភាគីចិនរបស់ពួកគេ៕
អត្ថបទ៖ សុខមាន