នាយករដ្ឋមន្ត្រីប្រទេសហៃទី ថ្កោលទោសការសម្លាប់មន្ត្រីនគរបាល នៅក្នុងការវាយឆ្មក់របស់ក្រុមជនអន្ធពាល

2024/06/11 04:50:01 pm        133

នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសហៃទីកាលពីថ្ងៃចន្ទ បានថ្កោលទោសការសម្លាប់មន្ត្រីនគរបាលបីនាក់ នៅពេលកំពុងល្បាតនៅមួយផ្នែកនៃរដ្ឋធានីដែលគ្រប់គ្រងដោយមេដឹកនាំក្រុមជនអន្ធពាល Jimmy Cherizier «Barbeque»។

នគរបាលនៅក្នុងប្រទេសការ៉ាអ៊ីបនេះ បាននិយាយថា បុរសប្រដាប់អាវុធមួយក្រុមដែលធ្វើការ នៅក្រោម លោក Cherizier បានវាយឆ្មក់ការល្បាតរបស់អង្គភាពប្រឆាំងក្រុមអន្ធពាលរបស់នរគបាល នៅក្នុងសង្កាត់ Delmas 18 កាលពីថ្ងៃអាទិត្យ ហើយបានដុតវាចោល។

មន្ត្រីពីរនាក់ ត្រូវបានសម្លាប់នៅនឹងកន្លែង ហើយពីរនាក់ ត្រូវបានជម្លៀសចេញដោយកងទ័ពជំនួយ ទោះបីជាម្នាក់ក្នុងចំណោមពួកគេ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យក៏ដោយ។

លោកនាយករដ្ឋមន្រ្តី Garry Conille បានសន្យាផ្តល់ជំនួយរដ្ឋសម្រាប់គ្រួសារជនរងគ្រោះ។ លោក Conille បានស្បថចូលកាន់តំណែងក្នុងខែនេះ ហើយមិនទាន់បានរៀបចំ គណៈរដ្ឋមន្ត្រីរបស់ខ្លួននៅឡើយទេបន្ទាប់ពីឡើងកាន់អំណាចជិតបីខែ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់ខ្លួន លោក Ariel Henry បានលាលែងពីតំណែង។

លោក Conille បាននិយាយនៅក្នុងសន្ទរកថាតាមវីដេអូថា៖«ទង្វើដ៏ព្រៃផ្សៃនេះ គឺជាការវាយប្រហារដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពរបស់ប្រទេស»។ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារនៃមន្រ្តីទាំងនេះ ដែលបានទៅជាមួយសហការី និងមិត្តភក្តិរបស់ពួកគេ»។

អត្ថបទដែលទាក់ទង

អ៊ុយក្រែន សរសើរកងកម្លាំងវាយប្រហារ ដោយនិយាយថាសម្ពាធធ្វើឱ្យពលរដ្ឋរុស្ស៊ីសួរអំពីសង្គ្រាមគ្មានទីបញ្ចប់
2026/06/24 04:34:13 pm        3
រុស្ស៊ីបញ្ជាក់​ថា សហរដ្ឋអាមេរិក មិនមែនជា «អ្នកសម្រុះសម្រួលមិន​លម្អៀង​» ទេ ក្នុង​បញ្ហា​អ៊ុយក្រែន​
2026/06/24 04:31:47 pm        4
នាយករដ្ឋមន្ត្រី៖ ប្រទេសកាតា អាចចាប់ផ្តើមផលិតឧស្ម័នធម្មជាតិរាវឡើងវិញក្នុងពេល២-៣សប្តាហ៍ខាងមុខនេះ
2026/06/24 04:22:51 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាកំពុងប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីរៀបចំក្រមពាណិជ្ជកម្ម ធានាដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ

2026/06/24 04:34:31 pm
​អ៊ុយក្រែន សរសើរកងកម្លាំងវាយប្រហារ ដោយនិយាយថាសម្ពាធធ្វើឱ្យពលរដ្ឋរុស្ស៊ីសួរអំពីសង្គ្រាមគ្មានទីបញ្ចប់
2026/06/24 04:34:13 pm
​រុស្ស៊ីបញ្ជាក់​ថា សហរដ្ឋអាមេរិក មិនមែនជា «អ្នកសម្រុះសម្រួលមិន​លម្អៀង​» ទេ ក្នុង​បញ្ហា​អ៊ុយក្រែន​
2026/06/24 04:31:47 pm
​នាយករដ្ឋមន្ត្រី៖ ប្រទេសកាតា អាចចាប់ផ្តើមផលិតឧស្ម័នធម្មជាតិរាវឡើងវិញក្នុងពេល២-៣សប្តាហ៍ខាងមុខនេះ
2026/06/24 04:22:51 pm
​UN៖ គ្រួសារជាច្រើននៅប្រទេសលីបង់ គ្មានលំនៅឋានដើម្បីវិលត្រឡប់ទៅវិញទេ
2026/06/24 04:19:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 08:59:18 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/24 09:06:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am