រដ្ឋមន្រ្តីការបរទេសឥណ្ឌា៖ ឥណ្ឌា នឹងផ្តោតសំខាន់លើការដោះស្រាយបញ្ហាព្រំដែនជាមួយចិន

2024/06/11 04:54:25 pm        112

រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និយាយនៅថ្ងៃអង្គារនេះថា ឥណ្ឌា នឹងផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយចិន ដែលបានធ្វើឲ្យទំនាក់ទំនងប្រទេសជិតខាងទាំង ២ជាប់គាំងជាយូរមកហើយ ។ លោក ថ្លែងបែបនេះ ក្រោយបន្តកាន់តំណែងជារដ្ឋមន្រ្តីការបរទេសឥណ្ឌាសម្រាប់អាណត្តិទី ២ជាប់ៗគ្នា ។

គួរឲ្យដឹងថា ឥណ្ឌា និងចិន មានព្រំដែនរួមគ្នាប្រវែង ៣.៨០០គ.ម ដែលភាគច្រើននៃព្រំដែនទាំងនេះ ពុំត្រូវបានកំណត់ឲ្យបានច្បាស់លាស់នោះទេ ក្នុងនោះប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ធ្លាប់មានសង្រ្គាមជាមួយគ្នាទៀតផង កាលពីឆ្នាំ ១៩៦២ ។

ពួកគេបានជាប់គំាងផ្នែកយោធាផងដែរ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០រហូតមក ពេលដែលទាហានឥណ្ឌាយ៉ាងហោច ២០នាក់ និងទាហានចិន ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុត ក្នុងរយៈពេល ៥ទសវត្សរ៍កន្លងមកនេះ ។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ សម្រាប់អាណត្តិទី ៣ជាប់ៗគ្នារបស់លោក នៅក្នុងពិធីដ៏អធឹកអធមមួយរៀបចំឡើងនៅវិមានប្រធានាធិបតី Rashtrapati Bhavan ស្ថិតក្នុងទីក្រុងញូវ ដែល្លី ដោយមានការចូលរួមពីក្រុមមេដឹកនាំមកពីប្រទេសក្នុងតំបន់ចំនួន ៧ ហើយលោកបានគូសបញ្ជាក់ពីគោលនយោបាយប្រទេសជិតខាងដំបូងរបស់រដ្ឋាភិបាលលោក ។

លោក Jaishankar និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប៉ុន្តែទំនាក់ទំនង និងបញ្ហាជាមួយចិន និងប៉ាគីស្ថាន គឺជារឿងផ្សេងគ្នា ។

លោកបញ្ជាក់ថា ពាក់ព័ន្ធជាមួយចិន នៅមានបញ្ហាមួយចំនួននៅតាមព្រំដែន ហើយការផ្តោតសំខាន់របស់ពួកយើង គឺរកវិធីដោះស្រាយបញ្ហាទាំងនេះ ៕

អត្ថបទដែលទាក់ទង

កំហឹងផ្ទុះឡើងដោយសារការចំអករបស់លោក Trump ដែលថា ភរិយាមេដឹកនាំបារាំងប្រព្រឹត្តមិនល្អដាក់ស្វាមី
2026/04/02 07:13:41 pm        2
កងទ័ពអ៊ីស្រាអែលរាយការណ៍ថាបានវាយប្រហារមូលដ្ឋានទ័ពជើងគោករបស់ IRGC នៅជិតទីក្រុងតេ អេរ៉ង់
2026/04/02 06:05:35 pm        2
កងទ័ពស៊ីរីរកឃើញបណ្តាញផ្លូវរូងក្រោមដី នៅព្រំដែនលីបង់
2026/04/02 06:02:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កំហឹងផ្ទុះឡើងដោយសារការចំអករបស់លោក Trump ដែលថា ភរិយាមេដឹកនាំបារាំងប្រព្រឹត្តមិនល្អដាក់ស្វាមី

2026/04/02 07:13:41 pm
​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
2026/04/02 07:05:43 pm
​កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
2026/04/02 06:31:41 pm
​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
2026/04/02 06:16:50 pm
​ប្រមុខការពារជាតិកម្ពុជា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបញ្ចប់បេសកកម្មនៅកម្ពុជា
2026/04/02 06:10:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am