ប្រធានាធិបតីវៀតណាមចង់ឲ្យជម្លោះដែនសមុទ្រជាមួយចិន ត្រូវបានដោះស្រាយដោយល្អប្រសើរ

2024/06/11 06:47:29 pm        281

ការិយាល័យរបស់លោក To Lam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីវៀតណាមថ្មីរូបនេះ នាថ្ងៃអង្គារ (ទី១១ ខែមិថុនា) នេះ បានប្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងហាណូយ គឺលោក Xiong Bo ថា ពិតជាមានសារៈសំខាន់ណាស់ដែលជម្លោះដែនសមុទ្រ ត្រូវបានដោះស្រាយដោយល្អប្រសើរ ហើយផលប្រយោជន៍របស់ប្រទេសនីមួយៗ ត្រូវបានគោរព។

ទោះបីជាប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្ដី ប៉ុន្តែប្រទេសជិតខាងទាំង២ ដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តដូចគ្នា បានជាប់ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រយូរឆ្នាំ នៅក្នុងសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Lam បាននិយាយនៅក្នុងកិច្ចប្រជុំនាទីក្រុងហាណូយថា ប្រទេសនានា ចាំបាច់ត្រូវគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ នៅក្នុងកិច្ចប្រជុំនោះ លោក Lam បានប្រាប់ទៀតថា ភាគីទាំង២ ត្រូវតែ «ស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយដែលអាចទទួលយកបាន ដោយស្របតាមច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ក្រសួងការបរទេសវៀតណាម បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាននាវាអង្កេតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំ នាថ្ងៃអង្គារនេះ លោក Lam បាននិយាយថា ការអភិវឌ្ឍចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយប្រទេសចិន គឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាម និងជាអាទិភាព ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am