ឯកឧត្តម ហេង សួរ បានជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILO និងអង្គការអន្តរជាតិខាងនិយោជក(IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្ស៊ឺណែវ

2024/06/11 06:56:03 pm        128

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ 

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria Helena ANDRÉ អំពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILOក្នុងការពង្រឹងសមត្ថភាពភាពជាតំណាងនៃកម្មករនិយោជិត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពចាំបាច់នៃតួនាទីរបស់ការិយាល័យសកម្មភាពកម្មករនិយោជិតក្នុងការពង្រឹងជំនាញបច្ចេកទេសដល់កម្មករនិយោជិតនៅកម្ពុជាដើម្បីទាក់ទាញបន្ថែមទៀតនូវឧស្សាហកម្មដែលពឹងផ្អែកលើជំនាញដែលជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកស្រី ប្រធានការិយាល័យ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្តេជ្ញា និងខិតខំប្រឹងប្រែងធ្វើការជាមួយការិយាល័យលោកស្រីផ្ទាល់ ក៏ដូចជាអង្គការអន្តរជាតិខាងការងារដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងរោងចក្រកាន់តែប្រសើរ និងសុខដុម។ 

ក្រៅពីនេះក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Renate Hornung-Draus អនុប្រធាន អង្គការអន្តរជាតិខាងនិយោជក(IOE)ផងដែរដើម្បីបន្តស្វែងយល់ និងកិច្ចសហប្រតិបត្តិការ  

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងនិយោជកដែលបានជួយពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា។ ជាមួយគ្នានេះ លោកស្រីអនុប្រធានថ្លែងអំណរគុណរដ្ឋាភិបាលកកម្ពុជាក្នុងការបន្តគាំទ្រអង្គការរបស់លោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសហព័ន្ធនិយោជកម្ពុជាផងដែរ។ 

 ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបន្តជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគដែលជាបំណងប្រាថ្នារបស់គ្រប់ភាគី៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am