១៨ប្រទេសឡើងទៅជុំទី៣ នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២៦ តំបន់អាស៊ី ក្នុងនោះសមាជិកសហព័ន្ធបាល់ទាត់អាស៊ាន (AFF) មាន អូស្ត្រាលី និង ឥណ្ឌូនេស៊ី, អាស៊ីកណ្តាល (CAFA) មានអ៊ីរ៉ង់ កៀហ្ស៊ីស៊ីស្ថាន និងអ៊ួសបេគីស្ថាន, អាស៊ីខាងកើត (EAFF) មាន ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន, អាស៊ីខាងត្បូង (SAFF) មិនមានក្រុមឡើងទេ ហើយក្រៅពីនោះជាក្រុមមកពីអាស៊ីខាងលិច (WAFF) ដូចជា បារ៉ែន កាតា កូវ៉ែត ហ្សក់ដានី អ៊ីរ៉ាក់ ប៉ាឡេស្ទីន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងអូម៉ង់។
ការចាប់ឆ្នោតជុំទី៣ និងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។
សូមជម្រាបជូនថា ក្រុមទាំង១៨នេះ ត្រូវបែងចែកជាបីពូល (A B C) ក្នុងមួយពូលមាន៦ក្រុម ហើយក្រោយលេង១០ប្រកួត(ក្នុងដី-ក្រៅដី)នៃពូលនីមួយៗ, ក្រុមលេខ១ (A1 B1 C1) និងលេខ២ (A2 B2 C2) សរុប៦ក្រុម បានកៅអីទៅលេងបាល់ទាត់ពិភពលោក២០២៦ កាណាដា ម៉ិកស៊ិក អាមេរិក។
ចំនែកក្រុមលេខ៣ (A3 B3 C3) និងលេខ៤ (A4 B4 C4) សរុប៦ក្រុមទៀត ត្រូវលេងជុំទី៤ ដោយបែងចែក២ពូល (A និងB ) ទៀតដោយមួយពូលមាន៣ក្រុម ក្រុមនីមួយៗត្រូវលេងតែមួយជើងលើដីកណ្តាល ហើយក្រុមលេខ១ពូលA និងលេខ១ពូលB ឡើងទៅលេងបាល់ទាត់ពិភពលោកបន្ថែមកៅអីមាន៨ក្រុមពីតំបន់អាស៊ី។
ដោយឡែក ក្រុមលេខ២ ពូលA និងលេខ២ពូលB ក្នុងជុំទី៤ ត្រូវលេងវគ្គជម្រុះជុំទី៥បន្ត ដោយលេងក្នុងដី-ក្រៅ ក្រុមដែលឈ្នះត្រូវជម្រុះជាមួយក្រុមនៅទ្វីបផ្សេង ហើយបើឈ្នះ នោះអាស៊ី នឹងមាន៩ក្រុម បង្ហាញខ្លួនក្នុង បាល់ទាត់ពិភពលោក២០២៦៕

