យោងតាមរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ រីអូ ក្រែនដេ ដូស៊ុល(Rio Grande do Sul ) ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងរដ្ឋមួយនេះ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់១៧៥នាក់ ហើយគិតមកដល់ពេលនេះ ។

ទីភ្នាក់ងារនេះបាននិយាយថាមនុស្សជាង ៨០០ នាក់បានរងរបួស ហើយ ៣៨ នាក់នៅតែបាត់ខ្លួននៅឡើយរហូតមកដល់សប្ដាហ៍នេះ។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិល ចាប់តាំងពីថ្ងៃទី ២៩ ខែមេសាមក ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សជាង ២លាន៣សែននាក់ ស្មើនឹង ២០ ភាគរយនៃចំនួនប្រជាជនរបស់រដ្ឋនេះ។ មនុស្សជាង ៤៣២.៤០០នាក់ ត្រូវបានក្រុមអាជ្ញាធរបញ្ជាឲ្យជម្លៀសចេញពីលំនៅឋាន ខណៈពលរដ្ឋជាង១៨.៨០០នាក់នៅតែរស់នៅក្នុងជម្រកបណ្តោះអាសន្ន។ ជាងពីរភាគបីនៃទីក្រុងជិត ៥០០ នៅក្នុងរដ្ឋមួយនេះ នៅតែស្ថិតក្នុងស្ថានភាពលំបាកដោយសារគ្រោះមហន្តរាយជាប្រវត្តិសាស្ត្រនេះ ។
ទីភ្នាក់ងារនេះព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហាររដ្ឋនេះម្តងទៀតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមិថុនានេះ៕
