តុលាការអាមេរិក សម្រេចឱ្យលោក Hunter Biden មានទោស ជុំវិញករណីកាន់កាប់អាវុធដោយខុសច្បាប់

2024/06/12 08:48:49 am        147

លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ត្រូវបានផ្ដន្ទាទោសដោយគណៈវិនិច្ឆ័យកាលពីថ្ងៃអង្គារ (១១ មិថុនា) ពីបទភូតកុហកអំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់ខ្លួនដើម្បីទិញកាំភ្លើងខ្លីមួយដើម ដែលធ្វើឱ្យលោកក្លាយជាកូនរបស់ប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ។

គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបនៅទីក្រុង វីលមីងតុន (Wilmington) រដ្ឋ ដេឡាវែរ (Delaware) ដែលជាស្រុកកំណើតរបស់ក្រុមគ្រួសារត្រកូល បៃដិន បានរកឃើញថា ចុងចោទមានទោសលើបទចោទប្រកាន់ទាំងបីករណីប្រឆាំងនឹងលោក។ លោក ហាន់ធឺ បៃដិន វ័យ ៥៤ ឆ្នាំ បានបង្ហាញប្រតិកម្មរបស់ខ្លួនតិចតួចប៉ុណ្ណោះជុំវិញសាលក្រមនេះ។

មេធាវីការពារក្ដី លោក អាបេ ឡូវែល (Abbe Lowell) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹង «បន្តការប្រឈមផ្លូវច្បាប់ទាំងអស់ដែលមានចំពោះលោក ហាន់ធឺ»។ គួរបញ្ជាក់ថា លោក ហាន់ធឺ បៃដិន នៅតែប្រឈមមុខនឹងបណ្ដឹងពាក់ព័ន្ធនឹងពន្ធលើអាជីវកម្មខ្លួនដាច់ដោយឡែកផ្សេងទៀតនៅរដ្ឋកាលីហ្វ័រនីញ៉ា (California)។ នៅក្នុងការកាត់ក្តី រដ្ឋអាជ្ញាបានផ្តល់នូវអំណះអំណាងនៃការលំបាកជាច្រើនឆ្នាំរបស់លោក ហាន់ធឺ បៃដិន ជាមួយនឹងគ្រឿងស្រវឹង និងគ្រឿងញៀន ដែលពួកគេនិយាយថា រារាំងលោកដោយស្របច្បាប់ពីការទិញកាំភ្លើង។

បន្ទាប់ពីការជំនុំជម្រះប្រហែល ៣ ម៉ោង ចៅក្រមបានរកឃើញថាលោក ហាន់ធឺ ក្លែងបន្លំថាខ្លួនឈប់ប្រើគ្រឿងញៀនខុសច្បាប់ នៅពេលលោកបានបំពេញឯកសារត្រួតពិនិត្យរបស់រដ្ឋាភិបាលសម្រាប់កាំភ្លើងខ្លីប្រភេទ ខូលត៍ ខូប្រា (Colt Cobra) ក្នុងឆ្នាំ២០១៨ ហើយបានកាន់កាប់អាវុធនោះដោយខុសច្បាប់។

ចៅក្រមតំបន់របស់សហរដ្ឋអាមេរិក លោកស្រី ម៉ាយ៉េលែន ណរ៉ីកា (Maryellen Noreika) មិនបានកំណត់កាលបរិច្ឆេទសម្រាប់ការកាត់ទោសនោះទេ ប៉ុន្តែបានបន្ថែមថា ជាធម្មតាវានឹងមានរយៈពេល ១២០ ថ្ងៃបន្ទាប់ពីសាលក្រម។ កាលបរិច្ឆេទនោះនឹងមិនលើសពីមួយខែ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា ឡើយ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am