មន្ត្រីនៅក្រុមសាស្រ្តាចារ្យពេទ្យមួយ បាននិយាយថា សាស្ត្រាចារ្យពេទ្យនៅសាលាវេជ្ជសាស្ត្រចំនួន ៤០ ត្រូវបានកំណត់ឱ្យរៀបចំកិច្ចប្រជុំនៅថ្ងៃពុធសប្ដាហ៍នេះដើម្បីសម្រេចចិត្តថាតើត្រូវចូលរួមកូដកម្មដែលបានគ្រោងទុកដោយគ្រូពេទ្យសហគមន៍ឬយ៉ាងណា ។

គ្រូពេទ្យសហគមន៍បានបោះឆ្នោតឱ្យឈប់សម្រាកមួយថ្ងៃនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីគាំទ្រការដើរចេញពីការងារនៅតែអូសបន្លាយរបស់គ្រូពេទ្យសិក្ខាកាម ដែលបានចាកចេញពីការងារតាំងពីចុងខែកុម្ភៈដើមឆ្នាំនេះ ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់វេជ្ជសាស្ត្ររបស់រដ្ឋាភិបាល។
មន្ត្រីនៅសមាគមសាស្រ្តាចារ្យវេជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់(Yonhap)កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សាស្រ្តាចារ្យទាំងនោះត្រូវបានគ្រោងរៀបចំកិច្ចប្រជុំដើម្បីសម្រេចចិត្តថាតើត្រូវចូលរួមក្នុងកូដកម្មដែលបានគ្រោងទុកនោះឬអត់។
ទោះបីជាមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមគ្រូពេទ្យសិក្ខាកាមក៏ដោយ រដ្ឋាភិបាលបានបញ្ចប់ការដំឡើងកូតាចូលរៀនរបស់សិស្សប្រហែល១.៥០០នាក់សម្រាប់សាលាពេទ្យកាលពីចុងខែមុន ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ។

រដ្ឋាភិបាលបានបញ្ជាឱ្យគ្រូពេទ្យសហគមន៍បន្តផ្តល់ការព្យាបាល និងរាយការណ៍ទៅអាជ្ញាធរ ប្រសិនបើពួកគេបិទអាជីវកម្មរបស់ខ្លួននៅថ្ងៃធ្វើកូដកម្មនោះ។ រដ្ឋាភិបាល នឹងចេញបញ្ជាមួយទៀតសម្រាប់គ្រូពេទ្យសហគមន៍ឱ្យត្រឡប់ចូលកន្លែងការងារវិញ ប្រសិនបើពួកគេច្រើនជាង ៣០%ចូលរួមកូដកម្មដែលបានគ្រោងទុកនោះ ៕