កោះតៃវ៉ាន់ បង្កើនសន្តិសុខ បន្ទាប់ពីអតីតកាពីទែនជើងទឹកចិន លួចជិះទូកចូលដោយខុសច្បាប់

2024/06/12 09:59:59 am        145

អាជ្ញាធរកោះតៃវ៉ាន់ កាលថ្ងៃអង្គារ (១១ មិថុនា) បានកំណត់អត្តសញ្ញាណបុរសជនជាតិចិនម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទចូលកោះដោយខុសច្បាប់តាមរយៈទូក ថាជាអតីតកាពីទែនជើងទឹក ដោយនិយាយថាពួកគេមិនអាចបដិសេធលទ្ធភាពដែលថាការលួចចូលនេះគឺជា «ការសាកល្បង» នៃសមត្ថភាពការពាររបស់កោះ ខណៈកំពុងបង្កើនការរឹតបន្តឹងសន្តិសុខបន្ថែមទៀត។

បុរសវ័យ ៦០ ឆ្នាំរូបនោះបានប្រាប់មន្ត្រីឆ្មាំល្បាតឆ្នេរនៅកន្លែងកើតហេតុថា ខ្លួនចង់ «រត់ចោលស្រុក» នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកណ្តាល។ ប្រមុខកិច្ចការសមុទ្រកោះតៃវ៉ាន់ លោកស្រី ខ្វ័ន ពីលីង (Kuan Bi-ling) បាននិយាយថា បុរសនោះធ្លាប់បានបម្រើការជាប្រធានក្រុមនៅក្នុងកងទ័ពជើងទឹកចិន ដោយបន្ថែមថាលោកគឺជាម្នាក់ក្នុងចំណោមអ្នករត់ចោលស្រុក ១៨ នាក់ ដែលត្រូវបានគេរកឃើញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយអ្នកទាំងអស់នោះបានអះអាងថា ពួកគេកោតសរសើរ «របៀបរស់នៅបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ និងចូលមកដើម្បីស្វែងរកសេរីភាព»។

ប្រទេសចិន បានទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងហ្គេមសង្រ្គាមកាលពីខែមុន ដែលវាហៅថាជាការសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការក្រសោបយកកោះ។

ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកប្រវែង ១៨០ គីឡូម៉ែត្រ ខណ្ឌចែកប្រទេសចិនពីកោះនេះ គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលមានកម្លាំងនគរបាលច្រើនបំផុតនៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកោះតៃវ៉ាន់ លោក ចូ យ៉ុងថៃ (Cho Jung-tai) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «អង្គភាព និងក្រុមសន្តិសុខទាំងអស់កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយការស៊ើបអង្កេតបានចាប់ផ្តើម»៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am