ការបន្តប៉ះទង្គិចគ្នាក្នុងទីក្រុង El Faser ប្រទេសស៊ូដង់ បានធ្វើឲ្យបុគ្គលិកមនុស្សធម៌បាត់បង់ជីវិត

2024/06/12 11:00:33 am        121

ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាដែលនៅបន្តនៅក្នុងនិងជុំវិញទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់ កំពុងធ្វើឱ្យបុគ្គលិកមនុស្សធម៌ស្លាប់ជាច្រើននាក់ និងបង្អាក់ដល់ប្រតិបត្តិការ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកផ្តល់ជំនួយរបស់អង្គការមិនមែនរដ្ឋាភិបាល រីលីហ្វ អ៊ីនធឺណេសិនណល( Relief International) ម្នាក់ទៀតបានស្លាប់ កាលពីថ្ងៃចន្ទក្នុងទីក្រុង Darfur បន្ទាប់ពីត្រូវបានបាញ់ឲ្យរងរបួស ក្នុងអំឡុងពេលប៉ះទង្គិចគ្នា កាលពីថ្ងៃទី១ ខែមិថុនា។

សេចក្តីថ្លែងការណ៍និយាយថា លោកគឺជាបុគ្គលិកផ្តល់ជំនួយទីប្រាំមួយ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងទៅនេះ ដោយបានបញ្ជាក់ថា បុគ្គលិកផ្នែកមនុស្សធម៌ គួត្រូវតែបានការពារ ក្នុងអំឡុងពេលជម្លោះ ហើយមិនត្រឹមតែនៅក្នុងប្រទេសស៊ូដង់ប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក ខណៈពួកគេដឹកជញ្ជូនជំនួយសង្គ្រោះជីវិតទៅដល់ប្រជាជនដែលខ្វះខាត ទោះបីក្នុងពេលមានគ្រោះថ្នាក់ក៏ដោយ។

អង្គការ OCHA បាននិយាយថា ការងារមនុស្សធម៌ នាពេលបច្ចុប្បន្នគឺខ្វះការផ្តល់មូលនិធិ នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងប្រឈមមុខទៅនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្ស និងការភៀសខ្លួនចេញ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ការអំពាវនាវផ្នែកមនុស្សធម៌នៅឆ្នាំនេះ សម្រាប់ប្រទេសស៊ូដង់ គឺទទួលបានមូលនិធិត្រឹមតែ១៦ភាគរយប៉ុណ្ណោះ ដោយមានចំនួនតិចជាង៤៤១ លានដុល្លារអាមេរិកដែលទទួលបាន ពីចំនួន២,៧ ពាន់លានដុល្លារ ដែលត្រូវការ។

យោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការ OCHA បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅទីក្រុង El Fasher បានកើនឡើងក្នុងជម្លោះកាន់តែរីកធំរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្ស ១៥.៥៥០នាក់ និងមនុស្សជាង៨,៨លាននាក់ បានភៀសខ្លួនចេញនៅនៅទូទាំងប្រទេស ។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am