កាណាដា នឹងជួបប្រទះរដូវក្តៅដែលក្តៅខ្លាំងជាងធម្មតា ខណៈរដូវចំហេះព្រៃជិតមកដល់

2024/06/12 06:35:12 pm        86

មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ (១១ មិថុនា) ថា ប្រទេសកាណាដា កំពុងរំពឹងថានឹងមានរដូវក្តៅដែលក្តៅខ្លាំងជាងធម្មតា ជាមួយនឹងភ្លៀងធ្លាក់កម្រិតទាបជាងមធ្យមបន្តិច នៅភាគកណ្តាលប្រទេស ដោយផ្តល់នូវភាពធូរស្រាលតិចតួចប៉ុណ្ណោះពីគ្រោះរាំងស្ងួតដែលកំពុងបន្ត និងហានិភ័យនៃរដូវកាលចំហេះព្រៃដ៏អាក្រក់មួយផ្សេងទៀត។

កាលពីឆ្នាំមុន កាណាដា បានជួបប្រទះនូវរដូវកាលឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន ជាមួយនឹងចំហេះច្រើនជាង ៦.៦០០ កន្លែងដែលឆាបឆេះផ្ទៃដី ១៥ លានហិកតា ដែលជាតួលេខប្រហែល ៧ ដងនៃមធ្យមភាគប្រចាំឆ្នាំ។ ការធ្លាក់ព្រិលកម្រិតទាបពេញមួយរដូវរងា ដែលមិនសូវត្រជាក់ និងគ្រោះរាំងស្ងួតដ៏រីករាលដាល បានជំរុញឱ្យរដ្ឋាភិបាលព្រមានក្នុងខែមេសា ថា ឆ្នាំ២០២៤ នេះអាចជាឆ្នាំ «មហន្តរាយ» មួយផ្សេងទៀតសម្រាប់ចំហេះព្រៃ។

ចំហេះដែលមិនអាចគ្រប់គ្រងបាននៅក្នុងខេត្តភាគខាងលិច ប្រ៊ីដធីស កូឡំប៊ី (British Columbia) និងខេត្ត អាល់ប៊ឺតតា (Alberta) បានបង្ខំឱ្យមានការជម្លៀសជាទ្រង់ទ្រាយធំនៅនិទាឃរដូវនេះ ទោះបីជាអាកាសធាតុត្រជាក់បន្តិចនៅចុងខែឧសភា និងដើមខែមិថុនា បានជួយបន្ថយសកម្មភាពចំហេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

លោកស្រី ជេននីហ្វឺ ស្មីត (Jennifer Smith) អ្នកជំនាញនៃសេវាឧតុនិយមកាណាដា បាននិយាយថាគំរូអាកាសធាតុបង្ហាញថាសីតុណ្ហភាពក្នុងរយៈពេលបីខែខាងមុខ នឹងក្តៅជាងធម្មតានៅទូទាំងប្រទេស លើកលែងតែនៅតាមឆ្នេរសមុទ្រនៃខេត្ត ប្រ៊ីដធីស កូឡំប៊ី៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        37
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm