កម្ពុជាបន្តសហការជាមួយILOលើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជាជាប្រទេសដំបូងគេអនុវត្តគម្រោងនេះ

2024/06/12 06:54:40 pm        101

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាម្សិលមិញ​ម៉ោ​ង​នៅប្រទេស​ស្វីស ក្នុង​ខណៈ​ដែលឯកឧត្តមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃគម្រោងកាន់តែប្រសើរដែលកម្ពុជា ជា​ប្រទេស​ទីមួយ​និងដំបូង​បង្អស់​ដែល​អនុវត្តគម្រោងការងារកាន់តែប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO-BFC) ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោង​ដ៏​ល្អ​របស់​ILO​ជានិច្ច​។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែ​ប្រសើរ​ក្នុង​សង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។

ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជា​គឺ​ជា​ប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និង​ការ​អនុវត្ត​ច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការ​អាទិភាព​ជាយុទ្ធសាស្ត្រ​ដែលក្រសួងបាន​និង​កំពុង​ដាក់​ចេញ​ជាបន្តបន្ទាប់​ក្នុង​អាណត្តិទី៧ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើង​ជា​លំដាប់​បន្ថែមទៀត​ សម្រាប់​ប្រយោជន៍​គ្រប់​ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការ​គាំទ្រ​គ្នា​ទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និង​បរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជាខណៈដែលចាំប្រទេសបានអនុវត្តយ៉ាងល្អលើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm